សហរដ្ឋអាមេរិកស្នើបើកវង់ចរចាពាណិជ្ជកម្មថ្មីជាមួយចិន
(VOVWORLD) -នាថ្ងៃទី ១២ កញ្ញា មជ្ឈដ្ឋានមន្ត្រីអាមេរិកបានបញ្ជាក់ថា រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសខ្លួន លោក Steven Mnuchin និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតរបស់អាមេរិក បានអញ្ជើញសមភាគីចិន ក្នុងនោះមាន លោក Liu He ដើម្បីចូលរួមវង់ចរចាពាណិជ្ជកម្មថ្មី។
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin |
នាថ្ងៃទី ១២ កញ្ញា មជ្ឈដ្ឋានមន្ត្រីអាមេរិកបានបញ្ជាក់ថា រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសខ្លួន លោក Steven Mnuchin និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតរបស់អាមេរិក បានអញ្ជើញសមភាគីចិន ក្នុងនោះមាន លោក Liu He ដើម្បីចូលរួមវង់ចរចាពាណិជ្ជកម្មថ្មី សំដៅដោះស្រាយការព្រួយបារម្ភ មុនពេល សហរដ្ឋអាមេរិកពិចារណាតម្លើងពន្ធគយចំពោះទំនិញចិន ដែលមានតម្លៃ 200 ពាន់លានដុល្លារអាមេរិក។ ជំនួបនេះអាចធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោនឬទីក្រុងប៉េកាំងនាសប្តាហ៍ខាងមុខ។
ព័ត៌មានថ្មីៗខាងលើ បានបណ្ដាលឲ្យ សន្ទស្សន៍សំខាន់ៗមួយចំនួនដូចជា Dow Jones និង S & P កើនឡើង ដោយឆ្លុះបញ្ជាំងពីការរំពឹងទុករបស់វិនិយោគិនថា រាល់ជំលោះនឹងត្រូវបានដោះស្រាយផងដែរ៕