សហរដ្ឋអាមេរិកសន្យាបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនចំពោះអង្គការសុខភាពពិភពលោក

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ១៧ ខែកុម្ភៈ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីជំងឺរាតត្បាតកូវីដ-១៩។ 
សហរដ្ឋអាមេរិកសន្យាបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនចំពោះអង្គការសុខភាពពិភពលោក - ảnh 1រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken 

សហរដ្ឋអាមេរិក នឹងបំពេញកាតព្វ កិច្ចរបស់ខ្លួន ចំពោះអង្គការសុខភាពពិភពលោក (WHO) តាមនោះ ដល់ចុងខែកុម្ភៈ អាមេរិកនឹងចូលរួមវិភាគទានជាង ២០០ លានដុល្លារដល់ទីភ្នាក់ងារអន្តរជាតិមួយនេះផងដែរ។ រដ្ឋមន្រ្តីការបរទេសអាមេ រិក លោក Antony Blinken បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ១៧ ខែកុម្ភៈ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីជំងឺរាតត្បាតកូវីដ-១៩។ កាយវិការនេះ ត្រូវបានចាត់ទុកថាជា ការអនុវត្តជាក់ស្តែងរាល់ការសន្យារបស់រដ្ឋអំណាចលោកប្រធានាធិបតី Joe Biden ដើម្បីបញ្ឈប់ដំណើរការនៃការដកវ៉ាស៊ីនតោនចេញពីអង្គការនេះ ជាការបញ្ច្រាសលើការសម្រេចចិត្តមុននោះរបស់ប្រធានាធិបតីអាណត្តិមុន Donald Trump។

យោងតាមលោក Blinken នេះគឺជាជំហានសំខាន់ ឆ្ពោះទៅរកការអនុវត្តនូវកាតព្វកិច្ចហិរញ្ញវត្ថុរបស់អាមេរិកក្នុងនាមជាសមាជិកនៃ WHO។ លោក Blinken បានមានប្រសាសន៍ថាការសម្រេចចិត្តនេះរបស់អាមេរិកក៏បានឆ្លុះបញ្ចាំងថា ទីក្រុងវ៉ាស៊ីនតោណធានាឲ្យអង្គការសុខភាពពិភពលោកមានការគាំទ្រដែលត្រូវការ ដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលនាពេលបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ