សហរដ្ឋអាមេរិកសន្យាប្រកៀកស្មាជាមួយហ្វីលីពីនក្នុងការរក្សាសណ្ដាប់ធ្នាប់នាវាចរណ៍អន្តរជាតិដោយផ្អែកលើច្បាប់
(VOVWORLD) - នាថ្ងៃទី ២១ ខែវិច្ឆិកា ក្នុងដំណើរបំពេញទស្សនកិច្ចនៅហ្វីលីពីន អនុប្រធានា ធិបតីអាមេរិក លោកស្រី Kamala Harris បានជួបសន្ទនាជាមួយប្រធានាធិបតីនៃ ប្រទេសនេះ លោក Ferdinan Marcos។
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr។ (រូបថត៖ AP) |
នៅទីនេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានសង្កត់ធ្ងន់លើកម្លាំងនៃទំនាក់ទំនងភាពជាដៃគូផ្នែក សន្តិសុខ និងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ព្រមទាំងស្វាគមន៍ការពង្រីក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដើម្បីតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិកដោយ សេរី និងបើកចំហ។ លោកស្រីអនុប្រធានាធិបតី Harris បានរំលឹកឡើងវិញនូវក្ដីកង្វល់ របស់សហរដ្ឋអាមេរិកចំពោះសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត; បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងប្រកៀកស្មាជាមួយសម្ព័ន្ធមិត្តហ្វីលីពីនក្នុងការរក្សាសណ្តាប់ធ្នាប់ នាវាចរណ៍អន្តរជាតិដោយផ្អែកលើច្បាប់ ពាណិជ្ជកម្មសេរី និងការគោរពច្បាប់អន្តរជាតិ រួមទាំងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ផងដែរ៕