សហរដ្ឋអាមេរិកសន្យារួមវិភាគទានថវិកាចំនួន ៧០០ លានដុល្លាអាមេរិកដល់ សកម្មភាពផ្ដល់ជំនួយស្បៀងអាហារអន្តរជាតិ
(VOVWORLD) - កញ្ចប់ថវិកាខាងលើ នឹងត្រូវចំណាយលើប្រតិបត្តិការផ្ដល់ជំនួយស្បៀងសង្គ្រោះ បន្ទាន់នៅប្រទេសអេត្យូពី កេនយ៉ា សូម៉ាលី ស៊ូដង់ ស៊ូដង់ខាងត្បូង និងយេម៉ែន ដែល ក្នុងនោះ ២៨២ លានដុល្លានឹងមកពីមូលនិធិមនុស្សធម៌ Bill Emerson (BEHT) ដែល សហគ្រប់គ្រង ដោយ USDA និង USAID ។
កុមារនៅក្នុងជំរំជនភៀសខ្លួននៅស៊ូដង់ខាងត្បូងកាលពីខែកុម្ភៈឆ្នាំ២០២០។ (រូបថត៖ AFP/TTXVN) |
កាលពីថ្ងៃទី ២៧ ខែមេសា ក្រសួងកសិកម្ម (USDA) និងទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសថា ស្ថាប័នទាំងពីរនេះ នឹងរួមវិភាគទានថវិកាជិត ៧០០ លានដុល្លាអាមេរិកដល់សកម្មភាពផ្ដល់ជំនួយស្បៀង អាហារអន្តរជាតិ ក្នុងបរិបទដែលអង្គការសហប្រជាជាតិ ព្រមានពីហានិភ័យនៃភាពអត់ ឃ្លានជាសាកល ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន។
កញ្ចប់ថវិកាខាងលើ នឹងត្រូវចំណាយលើប្រតិបត្តិការផ្ដល់ជំនួយស្បៀងសង្គ្រោះ បន្ទាន់នៅប្រទេស អេត្យូពី កេនយ៉ា សូម៉ាលី ស៊ូដង់ ស៊ូដង់ខាងត្បូង និងយេម៉ែន ដែល ក្នុងនោះ ២៨២ លានដុល្លានឹងមកពីមូលនិធិមនុស្សធម៌ Bill Emerson (BEHT) ដែល សហគ្រប់គ្រង ដោយ USDA និង USAID ។ នេះជាលើកដំបូងដែលមូលនិធិ BEHT ត្រូវបានប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០១៤ មក។ ក្រៅពីនោះ USDA នឹងផ្តល់ថវិកាចំនួន ៣៨៨ លានដុល្លាបន្ថែមទៀតសម្រាប់ប្រតិបត្តិការដឹកជញ្ជូនផ្លូវគោក ផ្លូវសមុទ្រ និង ការចំណាយផ្សេងៗទៀត៕