សហរដ្ឋអាមេរិកអាចពន្យាពេលប្រកាសផែនការសន្តិភាពមជ្ឈិមបូព៌ា
(VOVWORLD) - អាមេរិកនិងបារ៉ែននឹងរៀបចំកិច្ចប្រជុំសេដ្ឋកិច្ចនៅបារ៉ែននាថ្ងៃទី ២៥ និង ថ្ងៃទី ២៦ ខែមិថុនា ខាងមុខ ដើម្បី ពិភាក្សាអំពីការឧបត្ថម្ភដល់សេដ្ឋកិច្ចប៉ាឡេស្ទីន។
បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ា លោក Jason Greenblattcho (ស្ដាំ) (រូបថត៖ vnanet.vn) |
នាថ្ងៃទី ១៦ ខែមិថុនា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ា លោក Jason Greenblattcho បាននិយាយថាទីក្រុងវ៉ាស៊ីនតោនអាចពន្យាពេលប្រកាស ផែនការសន្តិភាព មជ្ឈិមបូព៌ា ឬត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump ហៅថា "ផែនការសតវត្សរ៍" រហូតដល់ខែវិច្ឆិកាឆ្នាំ២០១៩ ខាងមុខ។
តាមផែនការ អាមេរិកនិងបារ៉ែននឹងរៀបចំកិច្ចប្រជុំសេដ្ឋកិច្ចនៅបារ៉ែននាថ្ងៃទី ២៥ និង ថ្ងៃទី ២៦ ខែមិថុនា ខាងមុខ ដើម្បី ពិភាក្សាអំពីការឧបត្ថម្ភដល់សេដ្ឋកិច្ចប៉ាឡេស្ទីន។ អាមេរិកគ្រោងនឹងប្រកាសផ្នែកសេដ្ឋកិច្ចនៃផែនការសន្តិភាពនៅក្នុងកិច្ចប្រជុំនេះ។រហូតមកដល់ពេលនេះប្រទេសអេហ្ស៊ីប ម៉ារ៉ុក អារ៉ាប់អេមីរ៉ាតអារ៉ាប់រួម (UAE) និងកាតានឹងចូលរួមកិច្ចប្រជុំនេះ។ អ៊ីស្រាអែលក៏នឹងបញ្ជូនប្រតិភូពាណិជ្ជកម្មមួយទៅចូលរួមផងដែរ។ ទន្ទឹមនឹងនេះដែររដ្ឋាអំណាចប៉ាឡេស្ទីនបានប្រឆាំងជំទាស់ ព្រមទាំងបានអំពាវនាវឱ្យបណ្តាប្រទេសអារ៉ាប់ធ្វើពហិការមិនចូលរួមកិច្ចប្រជុំនេះផងដែរ៕