សហរដ្ឋអាមេរិកអបអរសាទរវៀតណាមដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ
(VOVWORLD) - ក្នុងរយៈពេលត្រឹមតែ៩ខែកន្លងទៅ លោកបានឃើញពីការផ្លាស់ប្ដូរយ៉ាងច្បាស់លាស់ក្នុងជីវភាពរស់នៅ និងការរកស៊ីរបស់ប្រជាជន។
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកលោក Daniel Kritenbrink មានជំនួបជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានវៀតណាម |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម នារសៀលថ្ងៃទី ១២ តុលា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកលោក Daniel Kritenbrink មានជំនួបជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានវៀតណាម។ អញ្ជើញថ្លែងនៅទីនេះ លោក Daniel Kritenbrink បានអបអរសាទរប្រទេសវៀតណាមដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣ - ២០២៥៖ “យើងខ្ញុំអបអរសាទរវៀតណាមដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ យើងខ្ញុំទន្ទឹងរង់ចាំ ហើយសង្ឃឹមថា ក្នុងនាមជាសមាជិកដ៏សំខាន់នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមនឹងសហការជាមួយយើងខ្ញុំក្នុងការជំរុញសិទ្ធិមនុស្ស។ ក្នុងនាមជាសមាជិកនៃសហគមន៍អន្តរជាតិ យើងខ្ញុំរំពឹងថាវៀតណាមនឹងបំពេញរាល់កាតព្វកិច្ចអំពីសិទ្ធិមនុស្ស ដូចដែលខ្លួនបានសន្យា។ យើងខ្ញុំក៏សង្ឃឹមដែរថា វៀតណាមនឹងក្លាយទៅជាដៃគូរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរអំពីសិទ្ធិមនុស្សនៅលើពិភពលោក។ ខ្ញុំក៏មានឱកាសពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមក្នុងស្មារតីស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក”។
នៅក្នុងសន្និសីទសារព័ត៌មាននេះ ចែករំលែកអំពីសមិទ្ធិផលរបស់វៀតណាមក្នុងការជំរុញសិទ្ធិមនុស្ស ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper បានឲ្យដឹងថា ក្នុងរយៈពេលត្រឹមតែ៩ខែកន្លងទៅ លោកបានឃើញពីការផ្លាស់ប្ដូរយ៉ាងច្បាស់លាស់ក្នុងជីវភាពរស់នៅ និងការរកស៊ីរបស់ប្រជាជន។ អ្នកការទូតអាមេរិករូបនេះក៏បានសង្តត់ធ្ងន់ទៅលើការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ៕