សហរដ្ឋអាមេរិកអះអាងថាគោរពកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន

(VOVWORLD) - លោកស្រី Melisa Brown ភារៈធារីក្រុមបេសកកម្មសហរដ្ឋអាមេរិកប្រចាំអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះប្រធានបទ “អាស៊ាន ផ្សារភ្ជាប់ និងបន្សាំដោយម្ចាស់ការ” និងអាទិភាពក្នុងឆ្នាំ ប្រធានអាស៊ាន២០២០ របស់វៀតណាម។
សហរដ្ឋអាមេរិកអះអាងថាគោរពកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី ១១ នៃកិច្ចសហប្រតិបត្តិការរួម (JCC) អាស៊ាន - អាមេរិក  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ១៤ ខែកុម្ភៈ ក្នុងកិច្ចប្រជុំលើកទី ១១ នៃកិច្ចសហប្រតិបត្តិការរួម (JCC) អាស៊ាន - អាមេរិក ដែលបានប្រព្រឹត្តិទៅនៅ ទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ីនោះ សហរដ្ឋអាមេរិកបានអះអាងថាគោរពកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងឋានៈដ៏សំខាន់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ ក្នុងរយៈពេលខាងមុខ សហរដ្ឋអាមេរិកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន តាមរយៈការកសាងផែនការធ្វើសកម្មភាពអាស៊ាន - អាមេរិកសម្រាប់ដំណាក់កាល ២០២១-២០២៥ កម្មវិធីភាពជាដៃគូស្តីពីការធ្វើឱ្យប្រសើរនូវកិច្ចសហប្រតិបត្តិការតំបន់ (PROSPECT) ជួយឧបត្ថម្ភលើកកម្ពស់សមត្ថភាព និងស្ថាបនាសហគមន៍អាស៊ាន។ សហរដ្ឋអាមេរិកបានអះអាងថា បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងនិងតួនាទីរបស់អាស៊ានក្នុងការចរចាលើ ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត  (COC) ជាមួយចិន ក៏ដូចជាធានាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ដែលផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ (ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)ឆ្នាំ ១៩៨២ ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកស្រី Melisa Brown ភារៈធារីក្រុមបេសកកម្មសហរដ្ឋអាមេរិកប្រចាំអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះប្រធានបទ “អាស៊ាន ផ្សារភ្ជាប់ និងបន្សាំដោយម្ចាស់ការ” និងអាទិភាពក្នុងឆ្នាំ ប្រធានអាស៊ាន២០២០ របស់វៀតណាម។ លោកស្រីបានអះអាងថា សហរដ្ឋអាមេរិកនឹងគាំទ្រយ៉ាងសកម្មដល់វៀតណាម ក្នុងនាមជាប្រធានអាស៊ាន និងតម្រង់ទិសដៅកិច្ចសហប្រតិបត្តិការអាស៊ាន - អាមេរិក សំដៅជួយឧបត្ថម្ភអនុវត្តន៍រាល់អាទិភាពពោលខាងលើ ជាពិសេសគឺអភិវឌ្ឍន៍ប្រភពធនធានមនុស្ស សហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល និង ការអភិវឌ្ឍប្រកបដោយចីរភាព៕


ប្រតិកម្មទៅវិញ

ផ្សេងៗ