សហរដ្ឋអាមេរិកអះអាងនូវទំនាក់ទំនង សម្ព័ន្ធមិត្តជាមួយជប៉ុន

(VOVWORLD) - ក្រសួងការបរទេសអាមេរិកក៏បានបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្ធិសញ្ញាសន្តិសុខសហរដ្ឋអាមេរិក - ជប៉ុន ឆ្នាំ ១៩៦០ មិនមានការប្រែប្រួលឡើយ។
សហរដ្ឋអាមេរិកអះអាងនូវទំនាក់ទំនង សម្ព័ន្ធមិត្តជាមួយជប៉ុន - ảnh 1 លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក (រូបថត៖ vov.vn)

ខុទ្ទកាល័យអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៥ ខែតុលា បានប្រកាសថាលោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេស បានធ្វើទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែតុលា សំដៅជំរុញទំនាក់ទំនងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដើម្បីការបើកចំហ តម្លាភាព វិបុលភាព ភាពរុងរឿង ការទទួលខុសត្រូវ និងសន្តិភាពនៅក្នុងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក និងនៅលើពិភពលោក។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបានសង្កត់ធ្ងន់ពីចក្ខុវិស័យរួមសហរដ្ឋអាមេរិក - ជប៉ុន ស្ដីពីតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិកប្រកបដោយភាពបើកចំហ និងសេរីភាព ជាមួយទំនាក់ទំនងសហរដ្ឋអាមេរិក - ជប៉ុន កឺជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់នេះ។ ក្រសួងការបរទេសអាមេរិកក៏បានបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្ធិសញ្ញាសន្តិសុខសហរដ្ឋអាមេរិក - ជប៉ុន ឆ្នាំ ១៩៦០ មិនមានការប្រែប្រួលឡើយ ហើយនឹងបន្តរួមជាមួយជប៉ុនដោះស្រាយរាល់គោលដៅសកលលោក និងតំបន់ ដោយផ្អែកលើច្បាប់ទំលាប់ ហើយគោរពច្បាប់អន្តរជាតិ ដែលរួមមានច្បាប់សមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ