សហរដ្ឋអាមេរិចមិនទាន់មានកាលកំណត់ចុងក្រោយសម្រាប់វិធានការដំឡើងពន្ធលើទំនិញចិនជាបន្តទៀត

(VOVWORLD) - នាថ្ងៃទី១២ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បាន សម្តែងនូវការជឿជាក់ថាអាមេរិកនិងចិននឹងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ សំដៅបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនខែមកដែលធ្លាប់ ប៉ះពាល់អវិជ្ជមានដល់កំណើនសេដ្ឋកិច្ចនៅលើសកលលោក។
សហរដ្ឋអាមេរិចមិនទាន់មានកាលកំណត់ចុងក្រោយសម្រាប់វិធានការដំឡើងពន្ធលើទំនិញចិនជាបន្តទៀត - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅសេតវិមាន លោក Donald Trump បានលើកច្បាស់ថា៖ "ខ្ញុំមានអារម្មណ៍ថាយើងនឹងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងជាមួយប្រទេសចិន"។ ក៏ប៉ុន្តែតងែលោកក៏បានបន្តទៀតថា លោកគ្មានកាលកំណត់ចុងក្រោយណាមួយសម្រាប់ការអនុវត្តវិធានការបន្ថែមទៀតដើម្បីដំឡើងពន្ធទៅលើទំនិញនាំចូលពីចិននោះទេ។ លោក Trump បានវាយតម្លៃថាទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនេះនៅលើពិភពលោកកំពុងតែស្ថិតនៅក្នុងដំណាក់កាលដែលមានបញ្ហាសាកល្បងបន្តិចបន្តូចតែប៉ុណ្ណោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ