សេអ៊ូលចោទប្រកាន់ព្យុងយ៉ាងរំលោភលើកិច្ចព្រមព្រៀងប្រទេសកូរ៉េទាំងពីរ
|
កម្មកររបស់ព្យុងយ៉ាងកំពុងធ្វើការនៅមណ្ឌលឧស្សាហកម្ម
ប្រទេសកូរ៉េទាំងពីរ (រូបថតៈ AP) |
(VOVworld)-នាថ្ងៃទី៨ធ្នូ កូរ៉េខាងត្បូងបានសម្តែងក្តីសោកស្តាយចំពោះការ ដែល
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានលបចោលការកំណត់ ដោយ
ឯតោភាគីអំពីកម្រិតដម្លើងប្រាក់បៀរវត្សអប្បបរមាសម្រាប់កម្មករ ដែល កំពុង
ធ្វើការនៅមណ្ឌលឧស្សាហកម្ម Keasong ។ អ្នកនាំពាក្យក្រសួង បង្រួបបង្រួមកូរ៉េ
ខាងត្បូងលោក Lim Byeong-cheol បានអះអាងថា ព្យុងយ៉ាង បានរំលោភលើកិច្ច
ព្រមព្រៀងប្រទេសកូរ៉េទាំងពីរដោយឯតោភាគី និងចាត់ទុកថា ប្រព័ន្ធ ប្រាក់បៀ
វត្សត្រូវបានដោះស្រាយតាមរយៈការពិគ្រោះយោបល់ទ្វេភាគី ដោយសារភាគីទាំង
ពីរបានព្រមព្រៀងកែលំអកម្រិតប្រាក់បៀរវត្សសម្រាប់កម្មករតាម បទដ្ឋានអន្តរ
ជាតិ។តាមលោករូបនេះថា ព្យុងយ៉ាងនៅមិនទាន់ជូនដំណឹងឲ្យ សេអ៊ូលអំពី
សេចក្តីសម្រេចចិត្តជាផ្លូវការរបស់ខ្លួន សេអ៊ូលនឹងពិនិត្យទៅលើ បណ្តាវិធានការ
តប់តវិញកាយវិការឯតោភាគីនេះ៕