ហ្គាបុង៖ មេដឹកនាំពល​ប្រហារបានស្បថចូលកាន់តំណែងជាប្រធានាធិបតី​បណ្តោះអាសន្ន ដោយសន្យាថានឹងពន្លឿនការផ្ទេរប្រគល់​អំណាច

(VOVWORLD) - នាសៀលថ្ងៃទី ៤ ខែកញ្ញា នៅតុលាការធម្មនុញ្ញប្រទេសហ្គាបុងក្នុងរដ្ឋធានី Libreville មេដឹកនាំពលប្រហារ លោក ឧត្តមសេនីយ Brice Oligui Nguema បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសអាហ្វ្រិកកណ្តាលនេះ។
ហ្គាបុង៖ មេដឹកនាំពល​ប្រហារបានស្បថចូលកាន់តំណែងជាប្រធានាធិបតី​បណ្តោះអាសន្ន ដោយសន្យាថានឹងពន្លឿនការផ្ទេរប្រគល់​អំណាច - ảnh 1មេដឹកនាំពលប្រហារ លោក ឧត្តមសេនីយ Brice Oligui Nguema បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសហ្គាបុង។ រូបថត៖ AFP/TTXVN

ក្នុងពិធីស្បថចូលកាន់តំណែង នាយឧត្តមសេនីយ៍ Nguema បានសន្យាថានឹងជំរុញដំណើរការផ្ទេរប្រគល់អំណាច ការពារបូរណភាពទឹកដី និងឯកភាពប្រទេសជាតិ។ ក្នុងសុន្ទរកថាដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសហ្គាបុង ឧត្តមសេនីយ៍ Nguema ជាថ្មីម្តងទៀតបានសន្យាថានឹងអភិវឌ្ឍនិងធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសនេះ ពន្លឿនដំណើរការប្រជាធិបតេយ្យនិងការផ្ទេរប្រគល់អំណាច់ ដោយផ្តោតលើការរៀបចំការបោះឆ្នោតប្រកបដោយតម្លាភាព នាំមកនូវជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជនហ្គាបុងទាំងអស់។ លោក Nguema  ក៏បានប្រកាសការលើកលែងទោស ដោះលែងអ្នកទោសនយោបាយទាំងអស់នៅក្នុងប្រទេសនេះ ដោយប្តេជ្ញាកសាងនិងកែលម្អទំនាក់ទំនងជាមួយបណ្តាប្រទេស និងសហគមន៍អន្តរជាតិ។

នាថ្ងៃដដែលនោះ សហគមន៍សេដ្ឋកិច្ចអាហ្វ្រិកកណ្តាល (ECAS) បានសម្រេចចិត្តព្យួរសមាជិកភាពរបស់ហ្គាបុងនៅក្នុងប្លុកនេះ។ សមាជិកភាពរបស់ហ្គាបុងនឹងត្រូវបាន ECASពិចារណាឡើងវិញ លុះត្រាតែសណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសនេះត្រូវបានស្ដារឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ