ហ្គាហ្សាបើកច្រកព្រំដែន Rafah ចូលអេហ្ស៊ីបឡើងវិញសម្រាប់ជនបរទេស
(VOVWORLD) - ការផ្អាកនេះគឺដោយសារតែមានបញ្ហាក្នុងការទទួលការជម្លៀសផ្នែកវេជ្ជសាស្រ្តពីខាងក្នុងតំបន់ហ្គាហ្សាទៅកាន់រ៉ាហ្វា។
ប្រជាជនរង់ចាំជម្លៀសតាមច្រកព្រំដែន Rafah ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រូបថត៖ TTXVN |
នាថ្ងៃទី ១២ ខែវិច្ឆិកា ច្រកព្រំដែន Rafah ចូលប្រទេសអេហ្ស៊ីបបានបើកឡើងវិញសម្រាប់អ្នកកាន់លិខិតឆ្លងដែនបរទេស។ បញ្ជីឈ្មោះមនុស្សដែលអនុញ្ញាតឱ្យចូលក្នុងប្រទេសអេហ្ស៊ីបត្រូវបានធ្វើបច្ចុប្បន្នភាព រួមមានក្រុមមនុស្សមកពីកាណាដា រូម៉ានី រុស្ស៊ី ប្រេស៊ីល និងប៉ូឡូញ។ មុននោះ ការជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សាទៅកាន់ប្រទេសអេហ្ស៊ីប សម្រាប់ពលរដ្ឋបរទេស និងប៉ាឡេស្ទីនដែលត្រូវការការព្យាបាលជាបន្ទាន់ ត្រូវបានផ្អាកកាលពីថ្ងៃទី១០ ខែវិច្ឆិកា។ មន្ត្រីប៉ាឡេស្ទីន និងអេហ្ស៊ីប បាននិយាយថា ការផ្អាកនេះគឺដោយសារតែមានបញ្ហាក្នុងការទទួលការជម្លៀសផ្នែកវេជ្ជសាស្រ្តពីខាងក្នុងតំបន់ហ្គាហ្សាទៅកាន់រ៉ាហ្វា។ មនុស្សតិចជាង ៥០ នាក់ រួមទាំងអ្នកកាន់លិខិតឆ្លងដែនបរទេស ជនជាតិអេហ្ស៊ីប និងជនជាតិប៉ាឡេស្ទីនចំនួន៥នាក់ដែលរងរបួសត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសអេហ្ស៊ីបកាលពីថ្ងៃទី ១០ ខែវិច្ឆិកា មុនពេលប្រតិបត្តិការជម្លៀសត្រូវបានផ្អាក។ ប្រតិបត្តិការជម្លៀសមានកំណត់ពីតំបន់ហ្គាហ្សាទៅកាន់អេហ្ស៊ីបបានចាប់ផ្តើមនៅថ្ងៃទី ១ ខែវិច្ឆិកា ហើយត្រូវបានផ្អាកពីរដង។ មូលហេតុគឺជាការវាយប្រហារដោយការទម្លាក់គ្រាប់បែកសំដៅលើក្បួនរថយន្តការពាររថយន្តពេទ្យ៕