ហុងកុង (ចិន) ដកសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជាផ្លូវការ

(VOVWORLD) - នាថ្ងៃទី ២៣ ខែតុលា ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សានីតិបញ្ញត្ដិ ប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការពារសន្តិសុខនៃតំបន់រដ្ឋបាលពិសេសហុងកុង (ប្រទេសចិន) លោក  Li Jia Chao បានប្រកាសជាផ្លូវការថា ដកសេចក្តីព្រាងច្បាប់វិសោធនកម្មស្តីពី «លក្ខន្តិកៈនៃការផ្លាស់ប្តូរឧក្រិដ្ឋជនដែលបានរត់គេចខ្លួន” (វិធានការបត្យាប័ន) ។
ហុងកុង (ចិន) ដកសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជាផ្លូវការ - ảnh 1 ក្រុមបាតុករមួយនៅហុងកុង ៏(រូបថត៖ AFP/TTXVN)

លោកបន្តទៀតថា ដើម្បីបញ្ជាក់ច្បាស់ពីគោលជំហររបស់រដ្ឋអំណាចនៃតំបន់រដ្ឋបាលពិសេសស្តីពីការធ្វើវិសោធនកម្មនៃច្បាប់ធ្វើបត្យាប័ននេះ លោកបានប្រកាសជាផ្លូវការថានឹងដកសេចក្តីព្រាងនៃការវិសោធនកម្មច្បាប់នេះ។ គួរបញ្ជាក់ថាបាតុកម្មនានាដែលបានផ្ទុះឡើងនៅហុងកុងចាប់តាំងពីខែមិថុនា រហូតដល់ពេលនេះ សំដៅប្រឆាំងជំទាស់នឹងច្បាប់បត្យាប័ន ដែលអនុញ្ញាតឱ្យបញ្ជូនជនសង្ស័យ ទៅកាន់តំបន់យុត្តាធិការដទៃដែលមិនទាន់មានសន្ធិសញ្ញាធ្វើបត្យាប័នជាមួយហុងកុង។ ទោះបីជា ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង លោក Carrie Lam  បានប្រកាសថាដកសេចក្តីព្រាងច្បាប់នេះរួចហើយក៏ដោយ ក៏ប៉ុន្តែក្រុមបាតុករនៅតែបន្តទាមទារឱ្យអាជ្ញាធរត្រូវអនុវត្តតាមសំណើផ្សេងទៀតរបស់គេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ