ហុងកុងរៀបចំពិធីបង្ហូតទង់ជាតិក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ២២ នៃការបង្កើតតំបន់រដ្ឋបាលពិសេស
(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា នៅទីលាន Golden Bauhinia ចំណុះខ័ណ្ឌ Wanchai នៅលើកោះហុងកុង រដ្ឋអំណាចនៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ប្រទេសចិនបានប្រារព្ធពិធីបង្ហូតទង់ជាតិ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ២២ នៃតំបន់រដ្ឋបាលពិសេសហុងកុង (ថ្ងៃទី ១ ខែកក្តដា ឆ្នាំ១៩៩៧ / ថ្ងៃទី ១ ខែកក្តដា ឆ្នាំ ២០១៩) ។
ហុងកុងរៀបចំពិធីបង្ហូតទង់ជាតិក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ២២ នៃការបង្កើតតំបន់រដ្ឋបាលពិសេស |
មុននេះចាប់ពីរាត្រីថ្ងៃទី ៣០ ខែមិថុនា មានយុវជនហុងកុងរាប់រយនាក់បានប្រមូលផ្តុំគ្នារាំងស្កាត់តាមដងផ្លូវនៅខាងក្រៅមជ្ឈមណ្ឌលសន្និសីទ - ពិព័រណ៍ទីក្រុងហុងកុង សំដៅរារាំងមិនឱ្យអាជ្ញាធររៀបចំឡើងពិធីបង្ហូតទង់ជាតិនេះផងដែរ ។ មានមនុស្សមួយចំនួនបានធ្វើអំពើហឹង្សាសំដៅបំផ្លាញពិធីបង្ហូតទង់ជាតិមនេះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងវិធានការពិសេសរបស់រដ្ឋអំណាចទីក្រុងហុងកុង ពិធីបង្ហូតទង់ជាតិបានប្រព្រឹត្តទៅដោយរលូន ហើយ មាននគរបាលហុងកុងរាប់រយនាក់ត្រូវបានកេណ្ឌប្រមូលដើម្បីធានាសុវត្ថិភាពសម្រាប់ពិធីនេះដែរ។ នាថ្ងៃទី ១ ខែកក្ក រដ្ឋអំណាចនៃតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) ក៏បានថ្កោលទោសក្រុមបាតុករ ដែលបានកាន់កាប់ទីស្នាក់ការស្ថាប័ននិតិបញ្ញត្តិដោយ ប្រកាសថារាល់ទង្វើរយ៉ាងដូច្នេះ មិនអាចទទួលយកបានក្នុងសង្គមនោះទេហើយប៉ូលីសបានប្រកាសទៀតថាបើមានការរារាំងបន្តទៀត កងកម្លាំងនេះនឹងប្រើប្រាស់វិធានការសមស្របផងដែរ៕