ហុងគ្រី កាន់តំណែងជាប្រធានសហភាពអឺរ៉ុបជាផ្លូវការ

(VOVWORLD) - នាថ្ងៃទី ១ ខែកក្កដា  ហុងគ្រីបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) ជាមួយនឹងអាណត្តិបន្តរហូតដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំនេះ។ ទទួលតំណែងពីបែលហ្ស៊ិក រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Viktor Orban នឹងកំណត់របៀបវារៈប្រចាំសប្តាហ៍ និងធ្វើជាប្រធានរាល់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងប្រ៊ុចសែល។
ហុងគ្រី កាន់តំណែងជាប្រធានសហភាពអឺរ៉ុបជាផ្លូវការ - ảnh 1នាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban ។ រូបថត៖ AFP/TTXVN

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុបរបស់ហុងគ្រី លោក Janos Boka បានឲ្យដឹងថា អាទិភាពរបស់ប្រទេសក្នុងអំឡុងពេលធ្វើជាប្រធានក្រុមប្រឹក្សាអឺរ៉ុបផ្តោតលើវិស័យដែលទីក្រុង Budapest វាយតម្លៃថា មានតម្រូវការខ្លាំងបំផុតសម្រាប់ការផ្លាស់ប្តូរ រួមទាំងការជំរុញការប្រកួតប្រជែងរបស់ EU ជួយពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ភាពរុងរឿងរបស់ប្លុក; ពង្រឹងគោលនយោបាយសន្តិសុខ និងការពារសហភាពអឺរ៉ុប; គ្រប់គ្រងវិបត្តិជនចំណាកស្រុកដោយការពង្រឹងព្រំដែនខាងក្រៅរបស់ EU និងពង្រឹងភាពជាដៃគូអន្តរជាតិ។ យោងតាមរដ្ឋមន្ត្រី Janos Boka   ប្រទេសហុងគ្រីទទួលតួនាទីជាប្រធានក្រុមប្រឹក្សា EU ក្នុងបរិបទដែល EU កំពុងប្រឈមមុខនឹងបញ្ហាទូទៅ។ ដូច្នេះហើយ អាណត្តិប្រធានរបស់ហុងគ្រី “ត្រូវតែបម្រើសន្តិភាព សន្តិសុខ និងការស្វែងរកដំណោះស្រាយពិតប្រាកដចំពោះបញ្ហារបស់សហភាពអឺរ៉ុប”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ