ហុងគ្រីចាត់ទុកវៀតណាមជាដៃគូសំខាន់បំផុតនៅអាស៊ីអាគ្នេយ៍
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាមនៅហុងគ្រី នាថ្ងៃទី ៦ កញ្ញា នៅរដ្ឋធានី Budapest ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានអញ្ជើញជួបចរចាជាមួយលោក Gergely Gulyas អនុប្រធានរដ្ឋសភា និងជា អនុប្រធានគណៈកម្មាធិការដឹកនាំទូទាំងប្រទេសនៃបក្សសម្ព័ន្ធពលរដ្ឋហុងគ្រី (FIDESZ) ។
ទុនជួយឧបត្ថម្ភ ODA របស់រដ្ឋាភិបាលអូទ្រីសរួមចំណែក
លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនវៀតណាម |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាមនៅហុងគ្រី នាថ្ងៃទី ៦ កញ្ញា នៅរដ្ឋធានី Budapest ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានអញ្ជើញជួបចរចាជាមួយលោក Gergely Gulyas អនុប្រធានរដ្ឋសភា និងជា អនុប្រធានគណៈកម្មាធិការដឹកនាំទូទាំងប្រទេសនៃបក្សសម្ព័ន្ធពលរដ្ឋហុងគ្រី (FIDESZ) ។ នៅទីនេះ លោកស្រី Truong Thi Mai បានអះអាងថា បក្ស រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់បង្កើនទំនាក់ទំនងជាមួយគណៈបក្សនយោបាយនានា ក្នុងនោះមានបក្សកាន់អំណាច FIDESZ ក៏ដូចជាចំពោះរដ្ឋ រដ្ឋសភា និងប្រជាជនហុងគ្រីផងដែរ។ដើម្បីរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងរវាងបក្សកាន់អំណាចនៃប្រទេសទាំងពីរ លោកស្រី Truong Thi Mai និងលោក Gergely Gulyas បានចុះហត្ថលេខាលើអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និង FIDESZ ។ យោងតាមអនុស្សរណៈនេះ ជារៀងរាល់ឆ្នាំ ភាគីទាំងពីររៀបចំជំនួនពិគ្រោះយោបល់ និងផ្លាស់ប្ដូរព័ត៌មានស្ដីពីស្ថានភាពលេចធ្លោរបស់វៀតណាម - ហុងគ្រី និងទំនាក់ទំនងពហុភាគី អន្តរជាតិ បទពិសោធន៍ក្នុងការកសាង និងអភិវឌ្ឍន៍បក្សកាន់អំណាច។
ក៏នាថ្ងៃទី ៦ កញ្ញា ដដែល លោកស្រី Truong Thi Mai បានអញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីលោក Szijjarto Peter ។ នៅទីនេះ លោក Szijjarto Peter បានឲ្យដឹងថា ហុងគ្រីចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់បំផុតនៅអាស៊ីអាគ្នេយ៍។ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងហុងគ្រីនិងវៀតណាមនាពេលកន្លងទៅ បានកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែនៅមិនទាន់សមស្របនឹងសក្តានុពលរបស់ប្រទេសទាំងពីរនៅឡើយ។ តាមលោកថា ដំណើរទស្សនិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីហុងគ្រីនៅវៀតនាមនាចុងខែកញ្ញាខាងមុខនឹងជាជំហានលោតផ្លោះចំពោះទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាស្ដីពីស្ថានភាពនៅសមុទ្រខាងកើត និងទស្សនៈរបស់វៀតណាមក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតទៀតផង៕