ហុងគ្រីបញ្ចប់ដំណើរការផ្តល់សច្ចាប័នឲ្យស៊ុយអែត ចូលជាសមាជិក NATO

(VOVWORLD) - ប្រធានាធិបតីហុងគ្រី Tamas Sulyok នៅថ្ងៃទី ៥ មីនា បានអនុម័តជាផ្លូវការនូវច្បាប់មួយ តាមនោះ ហុងគ្រីយល់ព្រមសមាជិកភាពនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) របស់ស៊ុយអែត។
ហុងគ្រីបញ្ចប់ដំណើរការផ្តល់សច្ចាប័នឲ្យស៊ុយអែត ចូលជាសមាជិក NATO - ảnh 1រូបភាព៖ Reuters 

រដ្ឋាភិបាលស៊ុយអែតបានគាំទ្រសេចក្តីសម្រេចចិត្តរបស់ប្រធានាធិបតី Tamas Sulyok ដោយចាត់ទុកថា នេះជាការវិវឌ្ឍវិជ្ជមានមួយដែរ។ មុននេះ នៅថ្ងៃទី ២៦ ខែកុម្ភៈ សភាហុងគ្រីបានបោះឆ្នោតអនុម័តលើពាក្យសុំចូលរួមជាសមាជិកអង្គការណាតូរបស់ស៊ុយអែត ដោយដកចេញនូវរបាំងចុងក្រោយសម្រាប់ប្រទេស Nordic មួយនេះ។  ស៊ុយអែត នឹងត្រូវបានផ្តល់សិទ្ធិជាសមាជិកអង្គការណាតូជាផ្លូវការ បន្ទាប់ពីសំណើរបស់ខ្លួនត្រូវបានបញ្ជូនទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាកន្លែងចុះហត្ថលេខាសន្ធិសញ្ញាទីក្រុងវ៉ាស៊ីនតោន។ តាមការគ្រោងទុក ស៊ុយអែតអាចនឹងក្លាយជាសមាជិកពេញសិទ្ធិទី ៣២ របស់អង្គការណាតូ នៅក្នុងកិច្ចប្រជុំកំពូលរបស់ប្លុកនាខែកក្កដាខាងមុខ ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក។

រួមជាមួយប្រទេសហ្វាំងឡង់ ស៊ុយអែតបានដាក់ពាក្យចូលជាសមាជិកអង្គការណាតូត្រឹមតែ ៣ ខែបន្ទាប់ពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២  ដែលជាការគូសសម្គាល់ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយអព្យាក្រឹតភាពដែលប្រទេសទាំងពីរបានរក្សាអស់រយៈពេលជាច្រើនទសវត្សរ៍។ ហ្វាំងឡង់បានចូលជាសមាជិកអង្គការណាតូជាផ្លូវការកាលពីខែមេសាឆ្នាំមុន ខណៈដែលស៊ុយអែតប្រឈមមុខនឹងឧបសគ្គធំៗពីទួរគី និងហុងគ្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ