ហុងគ្រីផ្តល់អនុសាសន៍ឱ្យសហភាពអឺរ៉ុប អនុវត្តន៍​​ការ​ចរចាសន្តិភាពជាមួយរុស្ស៊ី

(VOVWORLD) - នាយករដ្ឋមន្ត្រី លោក Orban បានចាត់ទុកថា បទដាក់ទណ្ឌកម្មរបស់ EU ប្រឆាំងនឹងរុស្ស៊ីមិនមានប្រសិទ្ធភាពទេ ហើយជាក់ស្ដែង EU រងការខូចខាតច្រើនជាងទៀត។
ហុងគ្រីផ្តល់អនុសាសន៍ឱ្យសហភាពអឺរ៉ុប អនុវត្តន៍​​ការ​ចរចាសន្តិភាពជាមួយរុស្ស៊ី - ảnh 1នាយករដ្ឋមន្ត្រីហុងគ្រី លោក Vikor Orban។ រូបថត៖ AFP/TTXVN

នៅក្នុងសុន្ទរកថាមួយនាថ្ងៃទី ១៥ ខែកក្កដា នាយករដ្ឋមន្ត្រីហុងគ្រី លោក Vikor Orban បានចាត់ទុកថា សហភាពអឺរ៉ុប (EU) ត្រូវបើកដំណើរការចរចាសន្តិភាពជាមួយរុស្ស៊ី ពីព្រោះសន្តិភាពគឺជាដំណោះស្រាយតែមួយគត់សម្រាប់បញ្ហាសេដ្ឋកិច្ចនាបច្ចុប្បន្នរបស់ប្លុកនេះ។

នាយករដ្ឋមន្ត្រី លោក Orban បានចាត់ទុកថា បទដាក់ទណ្ឌកម្មរបស់ EU ប្រឆាំងនឹងរុស្ស៊ីមិនមានប្រសិទ្ធភាពទេ ហើយជាក់ស្ដែង EU រងការខូចខាតច្រើនជាងទៀត។ លោក Orban បានសង្កត់ធ្ងន់ថា បទដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី កំពុងធ្វើឲ្យខឿនសេដ្ឋកិច្ចអឺរ៉ុបធ្លាក់ចូលក្នុងស្ថានភាពលំបាក ហើយថែមទាំងបានអូសបន្លាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ