ហុងគ្រីអំពាវនាវឲ្យមានបទឈប់បាញ់នៅអ៊ុយក្រែន

(VOVWORLD) - នៅក្នុងការសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី Orban បានអំពាវនាវឲ្យ មានបទឈប់បាញ់មួយនៅអ៊ុយក្រែន ហើយលោកក៏បានអញ្ជើញលោកប្រធានាធិបតី Putin ចូលរួមកិច្ចចរចានៅហុងគ្រី ដោយមានការចូលរួមពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏ដូចជានាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក Olaf Scholz។ 

ហុងគ្រីអំពាវនាវឲ្យមានបទឈប់បាញ់នៅអ៊ុយក្រែន - ảnh 1ប្រជាជនជម្លៀសចេញពី Irpin ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១១ មីនា។ (រូបថត៖ Xinhua/VNA)
វិមានក្រឹមឡាំងបានប្រកាសកាលពីថ្ងៃទី ៦ ខែមេសាថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ទើបតែបាន សន្ទនាតាមទូរស័ព្ទ ក្នុងនោះពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន កិច្ចចរចាសន្តិភាព រវាងទីក្រុងម៉ូស្គូនិងទីក្រុងគៀវ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី Orban បានអំពាវនាវឲ្យ មានបទឈប់បាញ់មួយនៅអ៊ុយក្រែន ហើយលោកក៏បានអញ្ជើញលោកប្រធានាធិបតី Putin ចូលរួមកិច្ចចរចានៅ ហុងគ្រី ដោយមានការចូលរួមពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏ដូចជានាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោក Olaf Scholz។ យោងតាមលោក Orban គោលបំណងតែមួយគត់នៃការចរចារនេះគឺដើម្បីឈានដល់បទឈប់បាញ់មួយនៅ អ៊ុយក្រែនយ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ