ហុងឌូរ៉ាសប្រកាសដាក់បម្រាមគោចរ ដោយសារការកើនឡើងនៃអំពើហិង្សា
(VOVWORLD) - កាលពីម្សិលមិញ រដ្ឋាភិបាលហុងឌូរ៉ាស់បានប្រកាសបម្រាមគោចរនៅក្នុងទីក្រុងចំនួនពីរភាគខាងជើងនៃប្រទេស បន្ទាប់ពីមនុស្ស ២២ នាក់ត្រូវបានបាញ់សម្លាប់នៅចន្លោះយប់ថ្ងៃទី ២៤ ខែមិថុនាដល់ព្រឹកថ្ងៃទី ២៥ ខែមិថុនា។
ទាហានហុងឌូរ៉ាសឈរយាមនៅខាងក្រៅពន្ធនាគារ Centro Femenino de Adaptacion Social ក្នុងក្រុង Tamara បន្ទាប់ពីកុប្បកម្មនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ (រូបថត៖ AFP/TTXVN) |
កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ដល់ព្រឹកថ្ងៃទី ២៥ ខែមិថុនា មនុស្សមួយក្រុមបានបាញ់ប្រហារនៅក្នុងបារប៊ីយ៉ាមួយកន្លែងក្នុងទីក្រុងឧស្សាហកម្ម Choloma បណ្តាលឲ្យមនុស្សចំនួន ១១ នាក់ត្រូវស្លាប់ និងរបួស៣នាក់។
នៅយប់ថ្ងៃ ២៥ ខែមិថុនានេះ ការបាញ់ប្រហារជាបន្តបន្ទាប់ទៀតបានកើតឡើងនៅតំបន់ Valle de Sula ភាគខាងជើងនៃប្រទេសហុងឌូរ៉ាស រួមទាំងទីក្រុងឧស្សាហកម្មសំខាន់នៃទីក្រុង San Pedro Sula ដែលបានសម្លាប់មនុស្សសរុបចំនួន ១១ នាក់ ។
ប្រធានាធិបតីហុងឌូរ៉ាស លោក Xiomara Castro បានប្រកាសដាក់បម្រាមគោចរក្នុងទីក្រុង Choloma ក្នុងរយៈពេល ១៥ ថ្ងៃ ដែលចូលជាធរមានភ្លាមៗ ចាប់ពីម៉ោង ៩ យប់ថ្ងៃមុន ដល់ម៉ោង ៤ ព្រឹកថ្ងៃបន្ទាប់ (ម៉ោងក្នុងតំបន់)។ សម្រាប់ទីក្រុង San Pedro Sula បម្រាមគោចរនឹងចូលជាធរមានចាប់ពីថ្ងៃទី ៤ ខែកក្កដា។ បច្ចុប្បន្ននេះ រដ្ឋាភិបាលហុងឌូរ៉ាស់ កំពុងកៀងគរកម្លាំងពេញលេញសម្រាប់ការស៊ើបអង្កេត៕