ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជាគ្រឹះស្ថានដើម្បីទេសចរណ៍វៀតណាមអភិវឌ្ឍន៍

ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជាគ្រឹះស្ថានដើម្បីទេសចរណ៍វៀតណាមអភិវឌ្ឍន៍ - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖BizLive)

(VOVworld) - នាថ្ងៃទី១៤ មេសា នៅទីក្រុង Vinh Phuc ភាគខាងជើងវៀតណាម
ទស្សនាវដ្ដីអេឡេចត្រូនិកវេទិកាវិនិយោគ - BizLive.vn បានរៀបចំសិក្ខាសាលាក្រោម
ប្រធានបទ “ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍-គ្រឹះស្ថានដើម្បីទេសចរណ៍វៀតណាម
អភិវឌ្ឍន៍” ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នទាក់ទិននានានិង
អ្នកជំនាញការសេដ្ឋកិច្ច អចលនទ្រព្យ និងទេសចរណ៍។សិក្ខាសាលានេះបានវាយ
តំលៃអំពីស្ថានភាពជាក់ស្ដែងនៃចរាចរណ៍ផ្លូវអាកាស ផ្លូវគោក ព្រលានយន្តហោះ
កំពង់ផែ ប្រព័ន្ធសណ្ឋាគារ មណ្ឌលលេងកំសាន្តល្បីល្បាញ នៅវៀតណាមព្រមទាំង
ពិភាក្សាអំពីយន្តការ គោលនយោបាយ ដំណោះស្រាយ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
ដើម្បីទេសចរណ៍វៀតណាមអភិវឌ្ឍន៍កាន់តែឆាប់ រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងឆ្នាំ២០១៦ វៀតណាមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួន១០លាននាក់ កើន
ឡើង២៦%បៀប្រៀបនឹងឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ