ហាណូយ - សើនឡាសហការគ្នាដើម្បីអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព

(VOVWORLD) - នាថ្ងៃទី ២៣ តុលា ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ “ពណ៌របស់សើនឡា - ភាគ ពាយ័ព្យ” ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ គណៈកម្មាធិការប្រជាជនខេត្ត Son La បានរៀបចំសន្និសីទសហការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មី និងដំណើរ ទេសចរណ៍ សើនឡា - ហាណូយ។

ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរមកលេងខេត្ត សើនឡា មាន ចំនួន២,២លាននាក់ ចំណូលពីសេវាកម្មទេសចរណ៍សម្រេចបានចំនួន ២ ទ្រីលាន ដុង។ ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម លោក Nguyen Trung Khanh បានវាយតម្លៃថា៖ “ការកសាងផលិតផលថ្មី ឬកែសម្រួលផលិតផលចាស់ គឺជាភារកិច្ចដែលមាន តួនាទីសំខាន់ជួរមុខដើម្បីបង្កើតឡើងភាពទាក់ទាញចំពោះភ្ញៀវទេសចរ។ សើនឡា ជាមួយនឹងធនធានធម្មជាតិ និងតម្លៃវប្បធម៌របស់បណ្ដាជនជាតិដែលរស់នៅទីនេះ មានប្រៀបខ្លាំងក្នុងការអភិវឌ្ឍប្រភេទទេសចរណ៍ផ្សេងៗគ្នា។ ខេត្ត បានទាក់ទាញ វិនិយោគិនជាច្រើនដើម្បីបង្កើតផលិតផលថ្មី។ ចំណែកឯទីក្រុងហាណូយ ក្នុងនាមជា រដ្ឋធានី មានផលិតផលទេសចរណ៍ក្នុងទីក្រុង ផលិតផលទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ គួបផ្សំនឹងតម្លៃនៃវប្បធម៌ម្ហូបអាហារនឹងក្លាយជាធនធានដ៏សម្បូរបែប និង សក្តានុពលសម្រាប់ខេត្តសើនឡានិងរដ្ឋធានីហាណូយអាចសហការគ្នាបង្កើតផលិត ផលថ្មី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ