ហាណូយខិតខំប្រឹងប្រែងទាក់ទាញទុនវិនិយោគពីបរទេសចំនួន ៣ ពាន់លានដុល្លារ
|
ហាណូយខិតខំប្រឹងប្រែងទាក់ទាញទុនវិនិយោគពីបរទេស
ចំនួន ៣ ពាន់លានដុល្លារ (http://kinhtedothi.vn/) |
(VOV)_គណៈកម្មាធិការប្រជាជនទីក្រុងហាណូយទើបនឹងបានចេញផ្សាយកម្មវិធី
ជំរុញការវិនិយោគពាណិជ្ជកម្មទេសចរណ៍ឆ្នាំ ២០១៧។តាមនោះ ហាណូយអំពាវនាវឱ្យមាន
ការវិនិយោគលើគម្រោងការណ៍ទ្រង់ទ្រាយធំ ដែលមានតម្លៃបន្ថែមខ្ពស់ ប្រើប្រាស់
បច្ចេកវិទ្យាទំនើប ស្និទ្ធស្នាលជាមួយបរិស្ថាន។ផ្តោតសំខាន់គឺទៅលើការទាក់ទាញ
វិនិយោគលើវិស័យដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ហេដ្ឋារចនាសម្ព័ន្ធកសិកម្មអនាម័យ
បច្ចេកវិទ្យាខ្ពស់ លក់រាយ សុខាភិបាល បណ្ដុះបណ្ដាល និងវប្បធម៌។ ហាណូយនឹងពន្លឿន
យ៉ាងខ្លាំងការទាក់ទាញ គម្រោងការណ៍ថ្មីតាមរូបសណ្ឋានសង្គមភាវូបនីយកម្ម ដៃគូ
សាធារណៈ - ឯកជន ខិត្តខំប្រឹងប្រែងទាក់ទាញទុនវិនិយោគបរទេសក្នុងឆ្នាំ ២០១៧
ឲ្យបានចំនួន ៣ ពាន់លានដុល្លារ៕