ហាណូយបើកសម្ពោធន៍និងដាក់អោយដំណើការសំណង់ធំចំនួន៤
|
ស្ថានីយ៍ទទួលភ្ញៀវ T 2-(រូបថតVNA) |
(VOV)_នាព្រឹកថ្ងៃទី៤ មករា ក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមបាន
រៀបចំពិធីបើកសម្ពោធន៍ និងដាក់អោយដំណើការគំរោងការណ៍ចំនួន៤រួមមាន៖
អាគារទទួលភ្ញៀវ VIP A ស្ថានីយ៍ទទួលភ្ញៀវ T 2- អាកាសយានដ្ឋានអន្តរជាតិ Noi Bai
ស្ពាន Nhat Tan ដែលផ្លូវតភ្ជាប់ព្រលានយន្តហោះ Noi Bai ជាមយយស្ពាន Nhat Tan ។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានលើក
សរសើរក្រសួងគមនាគមន៍និងដឹកជញ្ជូន អ្នកមៅការ រដ្ឋអំណាចនិងប្រជាជនទីក្រុង
ហាណូយ បានខំប្រឹងប្រែងឆ្លងកាត់រាល់ការលំបាក ដើម្បីសំណង់បានសម្រេច និង
ដាក់អោយដំណើការប្រកបដោយសុវត្ថិភាព ប្រសិទ្ធិភាព។ ឧបាយករដ្ឋមន្ត្រី Hoang
Trung Hai ក៏បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជា
ជនជប៉ុន ដែលបានផ្តល់ទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ ( ODA ) សំរាប់គំរោង
ការណ៍។ សំណង់ទាំងនេះជាមោទនភាពរបស់ប្រជាជនវៀតណាមផង និងក៏គឺជា
និមិត្តសញ្ញាដ៏ស្អាតអំពីចំណងមិត្តភាពវៀតណាម-ជប៉ុនផងដែរ៕