ហាណូយបង្កើនការគ្រប់គ្រងទីផ្សារចំណីអាហារក្នុងបុណ្យតេត

(VOVWORLD) - បុណ្យចូលឆ្នាំថ្មីប្រពៃណី២០២០និងរដូវពិធីបុណ្យទានជិតមកដល់ ហើយ។ នេះជាដំណាក់កាលដែលតម្រូវការប្រើប្រាស់ចំណីអាហារ ទំនិញ នៃទីក្រុងធំៗដូចជាទីក្រុងហាណូយកើនខ្ពស់។

   ដើម្បីឆ្លើយតបនឹងតម្រូវការ របស់ប្រជាជន បណ្ដាមន្ទីរ ស្ថាប័នមានសមត្ថកិច្ចរបស់ទីក្រុងហាណូយបាន ចាត់វិធានការជាច្រើន សំដៅធានាប្រភពផ្គត់ផ្គង់ចំណីអាហារមានគុណភាព ជូនដល់ប្រជាជន។

        មានសហគ្រាសជាង២០អង្គភាពបានសន្យាចូលរួមផ្គត់ផ្គង់ទំនិញក្នុង តម្លៃស្ថិរភាព ដើម្បីបម្រើបុណ្យតេតក្នុងតម្លៃសរុបជាង៧៧៦លាន ដុល្លាអាមេរិក។ លោក Le Hong Thang នាយកមន្ទីរឧស្សាហពាណិជ្ជកម្ម ទីក្រុងហាណូយបានអោយដឹងថា៖

        “រហូតដល់មកដល់គ្រានេះ មុខទំនិញចំណីអាហារចំនួន៨មុខត្រូវបាន ធានាជាស្ថាពរដើម្បីបម្រើប្រជាជនក្នុងបុណ្យតេត។ សូម្បីតែមានមុខ ទំនិញខ្លះៗលើសពីតម្រូវការ។ យើងខ្ញុំក៏បានបង្កើនបរិមាណសាច់មាន់និង បសុបក្សីឡើង៤១% ដើម្បីជំនួសអោយសាច់ជ្រូក។ ចំណែកឯមុខទំនិញ ពងបានកើន ១២៩%”។

        គណៈកម្មាធិការប្រជាជនទីក្រុងហាណូយក៏បានសំណូមពរអោយ អាជ្ញាធរទីក្រុងគ្រប់ជាន់ថ្នាក់ជំរុញខ្លាំងការងារអធិការកិច្ច ត្រួតពិនិត្យសុវត្ថិ ភាពចំណីអាហារក្នុងផលិតកម្ម កែច្នៃ អាជីវកម្ម នាំចូលនិងប្រើប្រាស់ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីនិងរដូវពិធីបុណ្យទានឆ្នាំ២០២០ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ