ហាណូយយកចិត្តទុកដាក់បើកទូលាយឱកាសវិនិយោគសំរាប់ជនវៀតណាមនៅឯបរទេស

ហាណូយយកចិត្តទុកដាក់បើកទូលាយឱកាសវិនិយោគសំរាប់ជនវៀតណាមនៅឯបរទេស - ảnh 1
ហាណូយយកចិត្តទុកដាក់បើកទូលាយឱកាសវិនិយោគសំរាប់ជនវៀតណាមនៅឯបរទេស

(VOV)_នាព្រឹកថ្ងៃទី២៩ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួប​ប្រាស្រ័យ
​អង្គភាពអាជីវកម្ម អាជីវករជាជនវៀតណាមនៅឯបរទេស។ នៅទីនេះ អនុប្រធាន​
គណកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Le Hong Son បាន​ជូនដំណឹង​ចំ
ពោះបណ្ដាអាណិកជន អំពីសមិទ្ធិផលរបស់ទីក្រុង ទទួលបានក្នុងឆ្នាំ ២០១៥៖​តាម​
នោះ​ ការប្រមូលផ្តុំថវិកាក្នុងតំបន់ទទួលបាន ១៤៦ ពាន់លានដុង ​ទទួលបាន​
១០៣,៥% ​គំរោង ជីវងភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយជាបន្តបន្ទាប់ 
ទំ​នាក់​ទំនងការទូតត្រូវបានបើកទូលាយ កិត្យានុភាពរបស់វៀត​ណាមនិងទីក្រុង​
ហា​ណូយ​លើឆាកអន្តរជាតិ ត្រូវបានលើកកំបស់ពីមួយថ្ងៃទៅ​មួយថ្ងៃ។ ទុនវិនិ
យោគសរុប​ក្នុងតំបន់ ក្នុងដំណាក់កាល ២០១១-២០១៥ ​ទទួលបាន ១ ៥០០ 
ពាន់លានដុង ដែល​ក្នុងនោះ ការវិនិយោគពីបរទេសដើរ​តួនាទីដ៏សែនសំខាន់។ 
ទទួលបានសមិទ្ធិផលទាំង​នេះ មិនអាចមិននិយាយដល់ការរួមកម្លាំងកាយចិត្ត
របស់ជនវៀតណាមនៅក្នុងនិងក្រៅប្រទេស។ បក្ស រដ្ឋ ​និយាយរួម និងទីក្រុង
ហាណូយ និយាយដោយឡែក ​បានអះ​អាង​ថា៖​ជនវៀតណាមនៅឯបរទេស
 ជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីសហគមន៍​បណ្ដាជនជាតិវៀតណាមបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ