ហាណូយរៃអង្គាសបានទឹកប្រាក់ចំនួន៥០ពាន់លានដុងក្នុងពិធីបំផុសខែកំពូលដើម្បីជនក្រីក្រឆ្នាំ២០១៤

ហាណូយរៃអង្គាសបានទឹកប្រាក់ចំនួន៥០ពាន់លានដុងក្នុងពិធីបំផុសខែកំពូលដើម្បីជនក្រីក្រឆ្នាំ២០១៤ - ảnh 1
សកម្មភាពកសាងទីលំនៅដ្ឋានសំរាប់ជនក្រីក្រ


(VOVworld) - ទីក្រុងហាណូយ (វៀតណាម) រៃអង្គាសបានទឹកប្រាក់ចំនួន៥០ពាន់
លានដុងនៅពិធីបំផុសខែកំពូលនៃទិវាដើម្បីជនក្រីក្រឆ្នាំ២០១៤នាយប់ថ្ងៃទី១៥
តុលា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវារំដោះរដ្ឋធានី ទី១០ តុលា និងទិវាអាជីវករវៀតណាម ទី១៣តុលា។ខែកំពូលនៃទិវាដើម្បីជនក្រីក្រ នៅទីក្រុង
ហាណូយនឹង ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧ តុលា ដល់ ទី១៨ វិច្ឆិកា ឆ្នាំ២០១៤។គណៈ
កម្មាធិការប្រជាជនទីក្រុង បានអំពាវនាវឲ្យស្ថាប័ន អង្គភាពអាជីវកម្ម អង្គការ និង
ស្រទាប់ប្រជាជននានា ពង្រីកប្រពៃណីសាមគ្គីភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមក
ចូលរួមជួយជ្រោមជ្រែងមូលនិធិដើម្បីជនក្រីក្រ និងកម្មវិធីសុខុមាលភាពសង្គម
ផ្សេងៗទៀតផង។ថ្លែងមតិនៅពិធីនេះ លោក Dao Van Binh អនុប្រធានគណៈកម្មា
ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងជាប្រធានគណៈកម្មាធិការរណសិរ្ស
មាតុភូមិទីក្រុងហាណូយបានឲ្យដឹងថា នាឆ្នាំ២០១៤នេះ បើទោះបីជាសេដ្ឋកិច្ចរបស់
ប្រទេសជាតិ និងរដ្ឋធានី ជួបប្រទះការលំបាក់ជាច្រើនក្ដី ប៉ុន្តែបណ្ដាអង្គភាពអាជី
វកម្ម អាជីវករ នៅរួមវិភាគទានយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌
សង្គមនៃទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ