ហ៊ូធីប្រកាសពង្រីកការវាយប្រហារនាវានៅមហាសមុទ្រឥណ្ឌា

(VOVWORLD) - ក្រុមហ៊ូធីបានសម្រេចចិត្តពង្រីកការវាយប្រហារលើកនាវានៅមហាសមុទ្រឥណ្ឌា ជំនួសឱ្យការផ្តោតលើនាវានៅសមុទ្រក្រហម សមុទ្រអារ៉ាប់ និងឈូងសមុទ្រ Aden ដូចរយៈពេលកន្លងទៅ។
ហ៊ូធីប្រកាសពង្រីកការវាយប្រហារនាវានៅមហាសមុទ្រឥណ្ឌា - ảnh 1ហ៊ូធីបានសម្រេចចិត្តពង្រីកការវាយប្រហារលើនាវានៅមហាសមុទ្រឥណ្ឌា រូបថត៖ Reuters

ក្នុងសេចក្តីប្រកាសតាមរយៈវីដេអូឃ្លីបដែលប្រកាសនាថ្ងៃទី ២៥ មេសា មេដឹកនាំក្រុមប្រដាប់អាវុធដ៏ធំបំផុតរបស់យេម៉ែនលោក Abdul Malik Al Houthi បានអះអាងថា យុទ្ធនាការវាយប្រហារដែនសមុទ្ររបស់ក្រុមនេះនៅតែបន្ត។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ូធីបានសម្រេចចិត្តពង្រីកការវាយប្រហារលើកនាវានៅមហាសមុទ្រឥណ្ឌា ជំនួសឱ្យការផ្តោតលើនាវានៅសមុទ្រក្រហម សមុទ្រអារ៉ាប់ និងឈូងសមុទ្រ Aden ដូចរយៈពេលកន្លងទៅ។ មេដឹកនាំហ៊ូធីបានអះអាងសារជាថ្មីថា រាល់ការវាយប្រហារលើនាវាពាក់ព័ន្ធនឹងអ៊ីស្រាអែលនៅដែនសមុទ្រក្នុងតំបន់នឹងបន្តប្រព្រឹត្តិទៅ ដរាបណាអ៊ីស្រាអែលមិនទាន់បញ្ចប់យុទ្ធនាការយោធាប្រឆាំងនឹងជនប៉ាឡេស្ទីននៅតំបន់
ហ្គាហ្សា។

ក្នុងព្រឹត្តិការណ៍ផ្សេងមួយទៀត នាថ្ងៃដដែល ក្រសួងការពារជាតិអង់គ្លេសបានឲ្យដឹងថា នាវាចម្បាំង HMS Diamond របស់កងទ័ពជើងទឹកនៃប្រទេសនេះបានបាញ់ទម្លាក់មីស៊ីល ១ គ្រាប់របស់កងកម្លាំងហ៊ូធី ដែលសំដៅទៅលើនាវាពាណិជ្ជកម្មមួយគ្រឿងនៅឈូងសមុទ្រ Aden នៅមុទ្រក្រហមផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ