ហាម៉ាសទទួលបានការពន្យារពេលឈប់បាញ់ពីភាគីអ៊ីស្រាអែល
(VOVWORLD) - មេដឹកនាំចលនាឥស្លាមប្រដាប់អាវុធ Hamas លោក Ismail Haniyeh កាលពីថ្ងៃទី ២ ខែមេសា បានឲ្យដឹងថា អ៊ីស្រាអែលទើបតែពន្យារពេលសំរាប់ការអនុវត្តកិច្ចព្រមព្រៀងស្តីពីការឈប់បាញ់ ដែលធ្លាប់សម្រេចបានជាមួយកងកម្លាំងនេះ។
ហាម៉ាសទទួលបានការពន្យារពេលឈប់បាញ់ពីភាគីអ៊ីស្រាអែល |
លោក Haniyeh ដែលជាប្រមុខការិយាល័យនយោបាយហាម៉ាស បានអះអាងថាចលនាហាម៉ាស បានទទួលកាលកំណត់ពីភាគីមន្រ្តីចារកម្មអេហ្ស៊ីបបន្ទាប់ពីពួកគេបានធ្វើជាអ្នកសម្របសម្រួលក្នុងការចរចារជាមួយអ៊ីស្រាអែលនៅអំពីកិច្ចព្រមព្រៀងឈប់បាញ់។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅតំបន់ហ្គាហ្សាលោក Haniyeh បានប្រសាសន៍ថា អេហ្ស៊ីបបានបញ្ជូនសំណូមពរមួយចំនួនរបស់ហាម៉ាសទៅកាន់ប្រទេសអ៊ីស្រាអែល ពាក់ព័ន្ធនឹងអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានគេឃុំឃាំងនៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាការដកឧបករណ៍រំខានដល់សញ្ញាដែលដំឡើងដោយនាយកដ្ឋានពន្ធនាគារអ៊ីស្រាអែល សំដៅទប់ស្កាត់អ្នកទោសមិនឱ្យប្រើប្រាស់ទូរស័ព្ទចល័តខុសច្បាប់។ ក្រុមហាម៉ាស់ក៏កំពុងទាមទារឱ្យនាយកដ្ឋានពន្ធនាគារអ៊ីស្រាអែល លុបចោលរាល់វិធានការដាក់ទណ្ឌកម្មទៅលើ អ្នកទោសប៉ាឡេស្ទីន បន្ទាប់ពីករីណីចាក់ទាហានយាម ២ នាក់កាលពី ២ សប្តាហ៍មុន នៅគុក Ketziot នៅ Negev ៕