ហាយហ្វុងជំរុញការអនុវត្តគម្រោងសេដ្ឋកិច្ច ចូលរួមចំណែកក្នុងការអភិវឌ្ឍនៃទីក្រុង

(VOVWORLD) - លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យរដ្ឋបាលទីក្រុងកសាងឲ្យ បានឆាប់ៗ នូវគម្រោងអំពីយន្តការ គោលនយោបាយពិសេសដោយឡែកចំពោះទីក្រុង ការងារកសាងរដ្ឋបាលនគរ យន្តការពិសេសដោយឡែកអំពីហិរញ្ញវត្ថុ ថវិកា ផែនការ រៀបចំនិងគ្រប់គ្រងដីធ្លី ព្រមទាំងពន្លឿនការបើកចំណាយទុនវិនិយោគជាសាធារណៈ ពិនិត្យមើលយន្តការគៀងគរ បង្កើនចំណូលថវិកា បង្កើនការចំណាយសម្រាប់ការ អភិវឌ្ឍផងដែរ។ 
ហាយហ្វុងជំរុញការអនុវត្តគម្រោងសេដ្ឋកិច្ច ចូលរួមចំណែកក្នុងការអភិវឌ្ឍនៃទីក្រុង - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី៥ ខែសីហា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាលជាមួយម្ចាស់ឆ្នោតតាមប្រព័ន្ធវីដេអូ ក្រោយពីសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាល ទី១៥។
ផ្ទៀងស្ដាប់មតិយោបល់របស់ម្ចាស់ឆ្នោត ហើយផ្លាស់ប្ដូរ ឆ្លើយបំភ្លឺបញ្ហាមួយចំនួន ផ្ទាល់ខ្លួន លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យរដ្ឋបាលទីក្រុងកសាងឲ្យ បានឆាប់ៗ នូវគម្រោងអំពីយន្តការ គោលនយោបាយពិសេសដោយឡែកចំពោះទីក្រុង ការងារកសាងរដ្ឋបាលនគរ យន្តការពិសេសដោយឡែកអំពីហិរញ្ញវត្ថុ ថវិកា ផែនការ រៀបចំនិងគ្រប់គ្រងដីធ្លី ព្រមទាំងពន្លឿនការបើកចំណាយ ទុនវិនិយោគជាសាធារណៈ ពិនិត្យមើលយន្តការគៀងគរ បង្កើនចំណូលថវិកា បង្កើនការចំណាយសម្រាប់ការ អភិវឌ្ឍផងដែរ។ លោកប្រធានរដ្ឋសភាឲ្យដឹងថា គណៈប្រតិភូសមាជិករដ្ឋសភារបស់ ទីក្រុងនឹងតាមដានយ៉ាងដិតដល់នូវសកម្មភាព ពង្រីកតួនាទីឃ្លាំមើលដើម្បីជំរុញការ អនុវត្ត ចូលរួមចំណែកក្នុងការអភិវឌ្ឍនៃទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ