ហ្វឹកហ្វឺនឲ្យអ្នកកាសែតអំពីជំនាញជូនព័ត៌មាននៅក្នុងព្រឹត្តិការណ៍ធំៗនៃឆ្នាំ APEC ២០១៧ខាងមុខ
|
ទិដ្ឋភាពនៃវគ្គហ្វឹកហ៊ឺន |
(VOVworld)-នាព្រឹកថ្ងៃទី១ធ្នូ នៅទីក្រុង Da Nang ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀត
ណាមបានរៀបចំសន្និសីទហ្វឹកហ្វឺនជំនាញជូនព័ត៌មាននៅក្នុងបណ្តាព្រឹត្តិការណ៍ធំៗ
ក្នុងឆ្នាំ APEC ២០១៧សម្រាប់អ្នកយកព័ត៌មាននៃស្ថាប័នសារព័ត៌មានពីមជ្ឈឹម ទៅដល់
តំបន់។ ក្នុងវគ្គបណ្តុះបណ្តាលនេះ អ្នកយកព័ត៌មាននឹងបានបំពាក់បំប៉ន់ ចំណេះដឹង
ទូទៅស្តីពីវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) អំពីកម្មវិធីធ្វើ
សកម្មភាព ទីតាំងប្រព្រឹត្តទៅព្រឹត្តិការណ៍របស់ឆ្នាំ APEC ២០១៧។ លោក Trieu Minh
Long អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងព័ត៌មាននិងផ្សព្វ
ផ្សាយវៀតណាមបានឲ្យដឹងថា៖
“ឆ្នាំ APEC ២០១៧ជា សកម្មភាពកិច្ចការបរទេសសំខាន់របស់វៀតណាមក្នុងឆ្នាំ
២០១៧ ដែលបានបង្ហាញនូវគោលមាគាម្ចាស់ការធ្វើសមាហរណកម្មយ៉ាងទូលំទូ
លាយ និងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងជាមួយដៃគូសេដ្ឋកិច្ចជាសមាជិកក្នុង
APEC ផងដែរ។ នេះជាឱកាសសម្រាប់វៀតណាមឧទ្ទេសនាមអំពីទឹកដី មនុស្សក៏ដូច
ជារាល់សមិទ្ធិដែលទទួលបានក្នុងកិច្ចការផ្លាស់ប្តូរថ្មី”។
សប្តាហ៍ជាន់ខ្ពស់ APEC នឹងប្រព្រឹត្តទៅពីថ្ងៃទី៥ដល់ថ្ងៃទី១១វិច្ឆិកាឆ្នាំ១០១៧
ដោយមានការចូលរួមរបស់តំណាងជាង១ម៉ឺននាក់៕