ហ្វាំងឡង់ និងស៊ុយអែត ត្រូវតែចាត់វិធានការចាំបាច់ ប្រសិនបើចង់ឲ្យអង់ការ៉ាទទួលយកប្រទេសទាំងពីរនេះចូលរួមជាសមាជិកណាតូ
(VOVWORLD) - ការអះអាងនេះ ត្រូវបាន លោក Erdogan លើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំបិទទ្វារជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) (រូបថតឯកសារ៖ AFP/TTXVN) |
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានព្រមានកាលពីថ្ងៃទី ៤ ខែវិច្ឆិកាថា ទីក្រុងអង់ការ៉ានឹងមិនផ្តល់សច្ចាប័នលើការអនុញ្ញាត្តិឲ្យហ្វាំងឡង់និង ស៊ុយអែតចូលជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដរាបណា ប្រទេសទាំងពីរអនុវត្តបានរាល់ជំហានចាំបាច់។ ការអះអាងនេះ ត្រូវបាន លោក Erdogan លើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំបិទទ្វារជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
នៅខែឧសភាកន្លងមក ហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យចូលរួមអង្គការណាតូ។ ប៉ុន្តែ រាល់ការខិតខំប្រឹងប្រែងរបស់ប្រទេស Nordic ទាំងពីរ បានប្រឈមមុខនឹងការប្រឆាំងពីប្រទេសទួរគី។ ទីក្រុងអង់ការ៉ាចោទប្រទេសទាំងពីរថា កំពុងលាក់ទុកជនដែលទួរគីចាត់ទុកថាជាភេរវជន។
នៅក្នុងកាយវិការសម្បទានមួយ ក្នុងខែមិថុនា ប្រទេសទួរគី ហ្វាំងឡង់ និង ស៊ុយអែតបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលក្នុងនោះមានបទ ប្បញ្ញត្តិស្តីពីការធ្វើបត្យាប័ន និងការចែករំលែកព័ត៌មាន។ តាមផែនការ នាយករដ្ឋមន្ត្រីស៊ុយអែតថ្មី Ulf Kristersson នឹងធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ានៅថ្ងៃទី ៨ ខែវិច្ឆិកា ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី Erdogan ទាក់ទងនឹងអនុស្សរណៈនៃការយោគយល់គ្នានេះ ជាមួយនឹងក្តីសង្ឃឹមថានឹងទទួលបានការយល់ព្រមពីទួរគីដើម្បីចូលរួមជាមួយណាតូ។
សូមគូសបញ្ជាក់ថា បច្ចុប្បន្ននេះ សមាជិកណាតូចំនួន ២៨/៣០ បានយល់ព្រមអនុញ្ញាតឱ្យហ្វាំងឡង់ និងស៊ុយអែត ចូលរួមសម្ព័ន្ធភាព។ ប្រទេសចំនួនពីរដែលពន្យារពេលផ្តល់សច្ចាប័នគឺតួកគី និងហុងគ្រី៕