ហ្វាំងឡង់និងវៀតណាមបង្កើនការយល់ដឹងនិងកសាងទំនាក់ទំនងដៃគូ

ហ្វាំងឡង់និងវៀតណាមបង្កើនការយល់ដឹងនិងកសាងទំនាក់ទំនងដៃគូ - ảnh 1
ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅវៀតណាម Kimmo Lahdevirta (internet)

(VOV)_នាថ្ងៃទី៣ ធ្នូ នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាព
វៀតណាម សមាគមមិត្តភាពវៀតណាម-ហ្វាំងឡង់ បាន​រៀបចំពិធីជំនួប​ប្រាស្រ័យមិត្ត ភាព ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត
រវាងវៀតណាមនិងហ្វាំងឡង់ (ថ្ងៃទី២៥ មករា) និងអបអរសាទរ​លើកទី៩៦នៃទិវា
បុណ្យជាតិ សាធារណះរដ្ឋហ្វាំង​ឡង់ (ថ្ងៃទី ៦​ធ្នូ)

          ថ្ឡែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅវៀតណាម  ​Kimmo Lahdevirta បានសម្ដែងនូវក្តីសប្បាយរីករាយ ពេលដែលឃើញ​ទំនាក់​ទំនងរវាងប្រទេសទាំង ពីរហ្វាំងឡង់និងវៀតណាមទទួលបានសមិទ្ធិផលលេចធ្លោជាច្រើន ក្នុងបណ្ដាវិស័យ៖​រុក្ខកម្ម ទឹកស្អាត និងអនាម័យ …។ល។ ​ឯកអគ្គរដ្ឋទូត​  Kimmo Lahdevirta បានអោយ
ដឹងថា៖​ក្នុងរយះពេល​ខាង​មុខ​នេះ ហ្វាំងឡង់នឹងខំប្រឹងប្រែងជាងទៀតដើម្បី ជំរុញកិច្ច
សហ ប្រតិបត្តិការ​រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដែលក្នុងនោះយកចិត្ត ទុកដាក់
ដល់ ការរៀបចំបណ្ដាព្រឹត្តិការណ៍ ដើម្បីតភ្ជាប់ពាណិជ្ជកម្មនៅបណ្ដាខេត្ត ទីក្រុង​របស់
វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ