|
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្មវិធីផ្លាស់ប្តូរថ្មីការឆ្នៃប្រឌិតវៀតណាម-ហ្វាំងឡង់ (IPP)(vnexpress.net) |
Vovworld-នាថ្ងៃទី៦មិនានៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេក
វិទ្យាវៀតណាមរួមជាមួយដំណាងរដ្ឋាភិបាលហ្វាំងឡង់បានចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងកម្មវិធីផ្លាស់ប្តូរថ្មីការឆ្នៃប្រឌិតវៀតណាម-ហ្វាំងឡង់ (IPP) ដំណាក់
កាលទី២(២០១៤-២០១៨)។ ទុនសរុបក្នុងដំណាក់កាលទី២នៃគំរោងមាន១១
លានអឺរ៉ូ ក្នុងនោះហ្វាំងឡង់ផ្ដល់ជំនួយឥតសំណងគឺ៩,៩លានអឺរ៉ូ។ ថ្លែងមតិនៅ
ពិធីចុះហត្ថលេខា រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក
Nguyen Quan បានចាត់ទុកដំណាក់កាលទី២នៃគំរោងនេះថា នឹងរួមចំណែកបន្ត
ផ្លាស់ប្តូរថ្មីដើម្បីបង្កើតការលោតផ្លោះក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា រួមចំណែក
ធ្វើវិទ្យាសាស្ត្របច្ចេកវិទ្យាក្លាយទៅជាកំលាំងចលករសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់វៀតណាម៕