ហ្វីលីពីន ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីសន្យាសហប្រតិបតិ្តការប្រឆាំង IS

(VOVWORLD) - ក្រោយរយៈពេលមួយថ្ងៃប្រជុំនៅទីក្រុងម៉ានីល នាថ្ងៃទី២១ មិថុនា រដ្ឋមន្រ្តីការបរទេសហ្វីលីពីន ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី បានចេញសេចក្ដីថ្លែង ការណ៍រួម ក្នុងនោះសន្យាសហប្រតិបតិ្តការក្នុងការដាក់ចេញនិងអនុវត្តវិធានការ ក៏ដូចជាយុទ្ធសាស្ត្រប្រឆាំងភេរវកម្ម សំដៅមិនទុកឲ្យកម្លាំងឧទ្ទាមនៃអង្គការរដ្ឋ អ៊ីស្លាម (IS) ស្វ័យប្រកាសមិនមានទីជំរកនៅអាស៊ីអាគ្នេយ៍ឡើយ។
ហ្វីលីពីន ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីសន្យាសហប្រតិបតិ្តការប្រឆាំង IS - ảnh 1 រដ្ឋមន្រ្តីការបរទេសនិងមន្ត្រីសន្តិសុខជាន់ខ្ពស់នៃប្រទេសទាំង៣នៅក្នុងកិច្ចប្រជុំនៅម៉ានីល (រូបថត៖EPA/TTXVN)

(VOVworld) - ក្រោយរយៈពេលមួយថ្ងៃប្រជុំនៅទីក្រុងម៉ានីល នាថ្ងៃទី២១ មិថុនា រដ្ឋមន្រ្តីការបរទេសហ្វីលីពីន ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី បានចេញសេចក្ដីថ្លែង ការណ៍រួម ក្នុងនោះសន្យាសហប្រតិបតិ្តការក្នុងការដាក់ចេញនិងអនុវត្តវិធានការ ក៏ដូចជាយុទ្ធសាស្ត្រប្រឆាំងភេរវកម្ម សំដៅមិនទុកឲ្យកម្លាំងឧទ្ទាមនៃអង្គការរដ្ឋ អ៊ីស្លាម (IS) ស្វ័យប្រកាសមិនមានទីជំរកនៅអាស៊ីអាគ្នេយ៍ឡើយ។

        ក្នុងសេចក្ដីថ្លែងការណ៍រួម រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Alan Peter Cayetano រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi និងរដ្ឋមន្រ្តីការ បរទេសម៉ាឡេស៊ីលោក Anifah Aman បានសំដែងការព្រួយបារម្ភអំពីករណីវាយ ប្រហារនានាទាក់ទិនដល់ភេរវកម្មដែលកើតមានឡើងនាពេលថ្មីៗនេះនៅ ប្រទេសនិមួយៗពោលខាងលើ ព្រមទាំងអះអាងជាថ្មីម្ដងទៀតនូវការសន្យារបស់ រដ្ឋាភិបាលក្នុងការដោះស្រាយការសាកល្បងក៏ដូចជាការគំរាមកំហែងដែលអាចបំផ្លាញចោលស្ថិរភាពនិងភាពសម្បូររុងរឿងក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ