(VOVWORLD) - មជ្ឈដ្ឋានមន្ត្រីហ្វីលីពីនឲ្យដឹងថា អ្នកដំណើរចំនួន២៤០
នាក់លើសាឡាង ដែលត្រូវលិចទឹកនាថ្ងៃទី២១ ធ្នូ នៅតំបន់សមុទ្រទីរួម
ខេត្ត Real ប៉ែកខាងកើត រដ្ឋធានីម៉ានីលនោះ ត្រូវបានបញ្ជូនទៅកាន់ដី
គោកដោយសុវត្ថិភាព ខណៈដែល មនុស្សចំនួន៤នាក់ត្រូវស្លាប់ ហើយ
៧នាក់ទៀតនៅបាត់ខ្លួន។
អ្នកនាំពាក្យកងកម្លាំងការពារឆ្នេរសមុទ្រលោក Armand Balilo ឲ្យដឹងថា ការងារសង្គ្រោះនឹង
បន្តប្រព្រឹត្តទៅរហូតដល់ពេលណាបញ្ជាក់ច្បាស់នូវស្ថានភាពរបស់មនុស្សទាំង២៥១នាក់លើសាឡាងនោះ៕