ហ្វីលីពីនកំពុងដើតតួនាទីកំលាំងពលំសេដ្ឋកិច្ចស្នូលរបស់អាស៊ាន

ហ្វីលីពីនកំពុងដើតតួនាទីកំលាំងពលំសេដ្ឋកិច្ចស្នូលរបស់អាស៊ាន - ảnh 1
ហ្វីលីពីនកំពុងដើតតួនាទី កំលាំងពលំសេដ្ឋកិច្ចស្នូលរបស់អាស៊ាន អាស្រ័យទៅលើកំណើនយ៉ាងខ្លាំងក្លានៃទីផ្សារក្នុងប្រទេសនេះ។ (Image: Vietnamplus)

(VOVworld) – តាមរបាយការណ៍នាពេលថ្មីៗនេះរបស់ក្រុមហ៊ុនវាយតំលៃកំរិតទំនុកទុកចិត្ត
Standard & Poor (S&P) បានឲ្យដឹងថា៖ ហ្វីលីពីនកំពុងដើតតួនាទីកំលាំងពលំសេដ្ឋកិច្ចស្នូល
របស់អាស៊ាន អាស្រ័យទៅលើកំណើនយ៉ាងខ្លាំងក្លា នៃទីផ្សារក្នុងប្រទេសនេះ។ S&P បាន
ព្យាករណ៍ថា៖ GDP នៃហ្វីលីពីនក្នុងឆ្នាំ ២០១៣ នឹងកើនឡើង ៧% និងថយចុះតូចៗនៅ
កំរិត ៦% - ៦,៥% នាឆ្នាំ ២០១៤ និង ឆ្នាំ ២០១៥។ តាម S&P ថា៖ ក្នុងកាលៈទេសៈសេដ្ឋកិច្ច
នៅទ្វីបអាស៊ីបន្តរង ឥទ្ធិពលដ៏ធ្ងន់ធ្ងរ ដោយសារ កំណើននៃខឿនសេដ្ឋកិច្ចរបស់ចិនបាន
ថយចុះនិងការស្តារឡើងវិញនៃខឿនសេដ្ឋកិច្ចនៅអាមេរិកនិងអឺរ៉ុបជួបការលំបាកជាច្រើន សេដ្ឋកិច្ចក្នុងតំបន់អាស៊ី-អាគ្នេយ៍នៅស្តារឡើងវិញល្អជាង បើប្រៀបនឹងបណ្ដាដៃគូរពាណិ
ជ្ជកម្មរបស់ខ្លួន អាស្រ័យទៅលើទីផ្សារប្រើប្រាស់ក្នុងប្រទេសធំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ