ហ្វីលីពីនគាំទ្រតួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា

(VOVWORLD) - លោក Teodoro Locsin បានសង្កត់ធ្ងន់ថា ហ្វីលីពីនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចប្រជុំ ទោះបីមិនមានការចូលរួមពេញលេញពីមេដឹកនាំអាស៊ានទាំងអស់ក៏ដោយ។

ហ្វីលីពីនគាំទ្រតួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា - ảnh 1ប៉ូលិសមីយ៉ាន់ម៉ាបានរឹតបន្តឹងសន្តិសុខនៅក្នុងស្រុក Hlaingthaya ទីក្រុង Yangon នៅថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN)

នៅថ្ងៃទី ២២ ខែមេសា ហ្វីលីពីនបានប្រកាសគាំទ្រយ៉ាងខ្លាំង ចំពោះផែន ការរបស់អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងព្រុយណេ ដែលជាប្រទេសកាន់តំណែងប្រធានអាស៊ាន ឆ្នាំ ២០២១ អំពីដំណើរធ្វើទស្សនកិច្ច នៅប្រទេស មីយ៉ាន់ម៉ា ក៏ដូចជា ខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងវិបត្តិនៅ ប្រទេសនេះ។

នៅក្នុងសេចក្តីប្រកាស លោក Teodoro Locsin រដ្ឋមន្រ្តីការបរទេសហ្វីលីពីនបានបញ្ជាក់ថា លោកប្រធា នាធិបតី Rodrigo Duterte នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃគឺថ្ងៃទី ២៣ និង ២៤ ខែមេសា នៅប្រទេសឥណ្ឌូនេស៊ី ដោយសារតែវិបត្តិជំងឺកូវីដ ១៩ នៅក្នុងប្រទេស។ ជំនួសទៅវិញ រដ្ឋមន្រ្តី ការបរទេស Teodoro Locsin នឹងធ្វើជាតំណាងប្រធានាធិបតី Rodrigo Duterte ក្នុងកិច្ចប្រជុំនេះ។ លោក Teodoro Locsin បានសង្កត់ធ្ងន់ថា ហ្វីលីពីនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចប្រជុំ ទោះបីមិនមានការចូលរួមពេញលេញពីមេដឹកនាំអាស៊ានទាំងអស់ក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ