ហ្វីលីពីនដាស់តឿនឲ្យចិនគោរពសាលក្រមរបស់ PCA នៅសន្និសីទកំពូល ASEM

ហ្វីលីពីនដាស់តឿនឲ្យចិនគោរពសាលក្រមរបស់ PCA នៅសន្និសីទកំពូល ASEM - ảnh 1
រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Perfecto Yasay ថ្លែងមតិនៅសន្និសីទកាសែតក្រោយពីសាលក្រមរបស់តុលាការ PCA (រូបថត៖AFP/TTXVN)

(VOVworld) - ក្នុងសេចក្ដីប្រកាសនាថ្ងៃទី១៤ កក្កដា ក្រសួងការបរទេស
ហ្វីលីពីន បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសប្រទេសនេះលោក Perfecto Yasay នឹង
អញ្ជើញចូលរួមសន្និសីទកំពូល ASEM ក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥ កក្កដា នៅ
រដ្ឋធានី Ulan Bator ប្រទេសមុងហ្គោលី ក្នុងនោះមានការចូលរួមរបស់នាយក រដ្ឋមន្រ្តី
ចិនលោក Li Keqiang។សេចក្ដីប្រកាសនេះបានលើកច្បាស់ថា​ ក្នុងរបៀប វារៈនៃ
សន្និសីទ ASEM រដ្ឋមន្រ្តីការបរទេសលោក Yasay នឹងពិភាគ្សាអំពីវិធីសាស្ត្រឈាន
ទៅរកសន្តិភាពនិងឈរលើគោលការណ៍របស់ហ្វីលីពីនចំពោះបញ្ហាសមុទ្រខាង
កើត ហើយភាពចាំបាច់នៃការគោរពសាលក្រមនាពេលកន្លងមករបស់ តុលាការ
មជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA)។
ក៏ក្នុងសេចក្ដីប្រកាសនេះដែរ ក្រសួងការបរទេសហ្វីលីពីនក៏បានដាស់តឿនឲ្យ
ចិនគោរពសាលក្រមរបស់ PCA នៅទីក្រុង La Hague នឹងច្រានចោលនូវការ
ទាមទារអធិបតេយ្យភាពរបស់ប៉េកាំងនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ