ហ្វីលីពីននឹងមិនកាត់ផ្តាច់ទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយអាមេរិកទេ
|
ហ្វីលីពីននឹងមិនកាត់ផ្តាច់ទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយអាមេរិកទេ (VNA) |
(VOVworld) – នាថ្ងៃទី ២១ តុលា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo
Duterte បានអះអាងថា៖ លោកនឹងមិនកាត់ផ្តាច់ទំនាក់ទំនងសម្ព័ន្ធមិត្ត
ជាមួយ អាមេរិកទេ។ លោកក៏បានពន្យល់ថា៖ ការដែលហ្វីលីពីន «បែកចេញ»
ជាមួយ អាមេរិកមានន័យថា ម៉ានីលនឹងក្តាប់ជាប់គោលនយោបាយឯក
រាជ្យមួយដែលមិន ចាំបាច់ធ្វើតាមគោលនយោបាយកិច្ចការបរទេសរបស់
អាមេរិកទេ។ ក្រៅពីនោះ លោក Duterte ក៏បានអះអាងរក្សាទំនាក់ទំនង
សម្ព័ន្ធមិត្តជាមួយអាមេរិក ដោយសារ ប្រការនេះគឺជាផលប្រយោជន៍ល្អ
បំផុតរបស់ហ្វីលីពីន ហើយ ប្រជាពលរដ្ឋនៃប្រទេសនេះមិនទាន់យល់ព្រម
ជាមួយការបែកចេញពីអាមេរិកនៅ ឡើយដែរ។ មុននោះ រដ្ឋមន្ត្រីក្រសួង
ពាណិជ្ជកម្មហ្វីលីពីន លោក Ramon Lopez ក៏បានអះអាងថា៖ ម៉ានីលនឹង
រក្សាទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចមួយ អាមេរិក ផងដែរ៕