ហ្វីលីពីនបញ្ចប់ការចរចាជាមួយក្រុមប្រដាប់អាវុធនានា

(VOVWORLD) - នាយប់ថ្ងៃទី២៣ វិច្ឆិកា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាន ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ជាផ្លូវការមួយស្ដីពីការបញ្ចប់កិច្ចចរចាជា មួយក្រុមប្រដាប់អាវុធនានានៅប្រទេសនេះ ព្រមទាំងក៏បិទក្ដីសង្ឃឹមអំពីការបញ្ចប់ ស្ថានការណ៍ជំលោះរយៈពេលកន្លះសតវត្សកន្លងទៅនៅប្រទេសនេះតាមរយៈ កិច្ចសន្ទនាដែរ។
ហ្វីលីពីនបញ្ចប់ការចរចាជាមួយក្រុមប្រដាប់អាវុធនានា - ảnh 1 ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (រូបថត៖ AFP/TTXVN)

ក្នុងសេចក្ដីជូនដំណឹង អ្នកនាំពាក្យវិមានប្រធានាធិបតីលោក Harry Roque ឲ្យដឹងថា លោក Duterte បានបញ្ជាឲ្យការិយាល័យពិគ្រោះយោបល់សន្តិភាពនៃវិមាន ប្រធានាធិបតីលុបចោលនូវកិច្ចប្រជុំនិងកិច្ចចរចាជាមួយសម្ព័ន្ធភាពកងទ័ព ប្រជាជនថ្មីនិងរណសិរ្សប្រជាជាតិប្រជាធិបតេយ្យហ្វីលីពីន (CPP-NPA-NDFP) ដោយសារក្រុមទាំងនេះដំណើរការអំពើហឹង្សានិងអមិត្ត ដោយមិនអើពើដល់ការខំ ប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញជំនួបចរចាក៏ដូចជាជំរុញការចុះហត្ថ លេខានិងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ