ហ្វីលីពីនបដិសេធសំណើរធ្វើការចរចារមានលក្ខ័ណ្ឌរបស់ចិនស្តីពីបញ្ហានៅសមុទ្រខាងកើត
|
ហ្វីលីពីនបដិសេធសំណើរធ្វើការចរចារមានលក្ខ័ណ្ឌរបស់ចិនស្តីពីបញ្ហានៅសមុទ្រខាងកើត (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៩ កក្កដា រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto
Yasay បានបដិសេធការផ្តើមឡើងរបស់សមភាគីចិន លោក Wang Yi ស្តីពីការ
ចាប់ ផ្តើមការចរចារទ្វេភាគីចំពោះជំលោះនៅសមុទ្រខាងកើត ដោយសារ
ប៉េកាំងដាក់ ចេញលក្ខ័ណ្ឌមិនពិភាក្សាអំពីសាលក្រមរបស់តុលាការមជ្ឈត្តកម្ម
អចិន្ត្រៃយ៍អន្តរជាតិ (PCA) ឡើយ។ ឆ្លើយសំភាសនៅកាណាល់ទូរទស្សន៍ ABS-
CBN លោក Yasay បានឲ្យដឹងថា៖ លោកបានជួបធ្វើការជាមួយសមភាគីចិន
នៅខាងក្រៅសន្និសីទកំពូល សហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី ១១
នៅប្រទេសម៉ុងហ្គូលី នាសប្តាហ៍ មុន។ នៅជំនួបធ្វើការនេះ ភាគីចិនបាន
ផ្តោតទៅលើការផ្តើមឡើងពោលខាងលើ ប៉ុន្តែ ភាគីហ្វីលីពីនបានបដិសេធ
ដោយសារ ការផ្តើមឡើងនេះមិនសមស្របនឹងរដ្ឋធម្មនុញ្ញ និងផលប្រយោជន៍
របស់ហ្វីលីពីនទេ៕