ហ្វីលីពីនប្រឆាំងជំទាស់ចំពោះការបង្ករឿងហេតុរបស់ចិននៅសមុទ្រខាងកើត
(VOVWORLD) - នាថ្ងៃទី ៨ ខែមេសា ក្រសួងការបរទេសហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះព័ត៌មានដែលថា នាវានេសាទវៀតណាមមួយគ្រឿង ត្រូវកប៉ាល់ចិនបុកលិចនៅសមុទ្រខាងកើត កាលពីថ្ងៃទី ៣ ខែមេសាកន្លងមក។
ក្រសួងការបរទេសហ្វីលីពីន (រូបថតៈ CNN) |
ក្រសួងការបរទេសហ្វីលីពីន បានអះអាងថា ការរក្សាសន្តិភាពនិងស្ថេរភាពនៅសមុទ្រខាងកើត គឺចាំបាច់ណាស់ ហើយឧប្បត្តិហេតុដូចបានលើកឡើងខាងលើ នឹងធ្វើឱ្យអន្ត រាយដល់ទំនាក់ទំនង យ៉ាងស៊ីជម្រៅនិងគួរឱ្យទុកចិត្តរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងចិន ផងដែរ។
សេចក្តីថ្លែងការណ៍ ក៏បានបញ្ជាក់ច្បាស់ថាៈ នៅក្នុងស្មារតីវិជ្ជមាននៃបណ្តាការពិភាក្សាស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើតនោះ ហើយប្រការសំខាន់សម្រាប់ភាគីនានា គឺត្រូវចៀសវាងឧប្បត្តិហេតុស្រដៀងគ្នានេះជាយថាហេតុ។ ទន្ទឹមជាមួយគ្នានោះ រាល់ការខ្វែងគំនិតនិងភាពខុសប្លែកគ្នារវាងភាគីនានា គួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា ដោយផ្អែកលើការទុកចិត្តគ្នាទៅវិញទៅមក។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ ហ្វីលីពីនក៏បានរំលឹកផងដែរថា អ្នកនេសាទនៃទូកនេសាទវៀតណាមបានជួយសង្គ្រោះនាវិកហ្វីលីពីន នៅពេលដែលនាវារបស់ពួកគេលិចនៅសមុទ្រខាងកើត កាលពីឆ្នាំមុន ព្រមទាំងសង្កត់ធ្ងន់ថា សកម្មភាពបែបនេះរបស់វៀតណាម បានបង្កើតនូវការជឿទុកចិត្តយ៉ាងខ្លាំង ហើយរដ្ឋាភិបាលហ្វីលីពីនបាននិងតែងតែថ្លែងអំណរគុណដល់វៀតណាម។ ក្រសួងការបរទេសហ្វីលីពីនក៏បានលើកឡើងថា សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើង ជារបៀបមួយដើម្បីបង្ហាញសាមគ្គីភាពជាមួយវៀតណាម៕