ហ្វីលីពីនមានចំណាប់អារម្មណ៍ចូលរួម CPTPP

(VOVWORLD) - VCPTPP ចូលជាធរមានចាប់ពីឆ្នាំ ២០១៨ ហើយមានប្រទេសជាសមាជិកចំនួន ១១ រួមមានអូស្រ្តាលី ព្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាមផងដែរ។
ហ្វីលីពីនមានចំណាប់អារម្មណ៍ចូលរួម CPTPP - ảnh 1CPTPP ចូលជាធរមានចាប់ពីឆ្នាំ ២០១៨ ហើយមានប្រទេសជាសមាជិកចំនួន ១១ (រូបថត៖ TTXVN)

ហ្វីលីពីនបានបង្ហាញពីចំណាប់អារម្មណ៍ជាផ្លូវការក្នុងការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដើម្បីបង្កើតទំនាក់ទំនងថ្មីជាមួយប្រទេសនានាដែលទីក្រុងម៉ានីលមិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី។ លោក Ramon Lopez រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន នាពេលថ្មីៗនេះបានផ្ញើលិខិត ដោយបង្ហាញពីគោលបំណងទជូននូវែលហ្សេឡង់ ដែលជាប្រទេសទទួលបន្ទុកការរក្សាទុកឯកសាររបស់ CPTPP ក្នុងនោះមានសំណួរអំពីដំណើរការចូលរួមកិច្ចព្រមព្រៀងនេះដែរ។

CPTPP ចូលជាធរមានចាប់ពីឆ្នាំ ២០១៨ ហើយមានប្រទេសជាសមាជិកចំនួន ១១ រួមមានអូស្រ្តាលី ព្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ