ហ្វីលីពីនមានផែនការដំឡើងប្រព័ន្ធឃ្លាំមើលបណ្ដាជើងហោះហើរស៊ីវិលនៅសមុទ្រខាងកើត


ហ្វីលីពីនមានផែនការដំឡើងប្រព័ន្ធឃ្លាំមើលបណ្ដាជើងហោះហើរស៊ីវិលនៅសមុទ្រខាងកើត - ảnh 1
ហ្វីលីពីនមានផែនការដំឡើងប្រព័ន្ធឃ្លាំមើលបណ្ដាជើងហោះហើរស៊ីវិលនៅសមុទ្រខាងកើត (Image: VNA)

(VOVworld) – ហ្វីលីពីនមានផែនការដំឡើងប្រព័ន្ធផ្កាយរណបដែលមានតំលៃ
១ លានដុល្លាអាមេរិកដើម្បីឃ្លាំមើលបណ្ដាជើងហោះហើរពាណិជ្ជកម្មលើសមុទ្រ
 ខាងកើត បន្ទាប់ពីចិនបានដំណើការសាកល្បងជើងហោះហើរខុសច្បាប់នៅកោះ
 ថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារ ព័ត៌មាន
នាថ្ងៃទី ១៨ មករា អគ្គនាយករងនាយកដ្ឋានអាកាសចរណ៍ស៊ីវិល​ហ្វីលីពីន លោក
Rodante Joya បានឲ្យដឹងថា៖ ប្រព័ន្ធឃ្លាំមើលនេះនឹងតាមដាន ជើងហោះហើរ
ពាណិជ្ជកម្មចំនួន ២០០ ឆ្លងកាត់តំបន់នេះជារៀលរាល់ថ្ងៃ។ មុននេះ នាថ្ងៃទី ១៣
 មករា អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន លោក Charles Jose បានឲ្យដឹង
ថា៖ ម៉ានីលទើបនឹងប្រគល់សារលិខិតប្រឆាំងរាល់ ជើងហោះហើរសាកល្បង
របស់ចិននៅព្រលានយន្តហោះដែលចិនកសាងខុស ច្បាប់នៅកោះថ្ម Chu Thap
ចំណុះប្រជុំកោះ Truong Sa លើសមុទ្រខាងកើត៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ