ហ្វីលីពីន៖រដ្ឋាភិបាលលុបចោលជុំចរចារទី៥ជាមួយក្រុមឧទ្ទាម
(VOVWORLD) - រដ្ឋាភិបាលហ្វីលីពីនប្រកាសថា នឹងមិនចូលរួមជុំចរចារទី៥ជាមួយ ក្រុមឧទ្ទាមឆ្វេងនិយមរណសិរ្សប្រជាជាតិប្រជាធិបតេយ្យហ្វីលីពីន (NDFP) ដែល គ្រោងនឹងប្រព្រឹត្តទៅនាចុងខែនេះនៅប្រទេសហូល្លង់នោះទេ។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (រូបថត៖ AFP/TTXVN) |
(VOVworld) - រដ្ឋាភិបាលហ្វីលីពីនប្រកាសថា នឹងមិនចូលរួមជុំចរចារទី៥ជាមួយ ក្រុមឧទ្ទាមឆ្វេងនិយមរណសិរ្សប្រជាជាតិប្រជាធិបតេយ្យហ្វីលីពីន (NDFP) ដែល គ្រោងនឹងប្រព្រឹត្តទៅនាចុងខែនេះនៅប្រទេសហូល្លង់នោះទេ។ថ្លែងមតិទៅកាន់ មជ្ឈដ្ឋានអ្នកយកព័ត៌មាននាថ្ងៃទី២៧ ឧសភា ទីប្រឹក្សាប្រធានាធិបតីហ្វីលីពីន ទទួលបន្ទុកដំណើរការសន្តិភាពលោក Jesus Dureza លើកច្បាស់ថា តំណាង រដ្ឋាភិបាលនឹងមិនចូលរួមក្នុងជុំចរចារទី៥ជាមួយNDFP ជាសាខានយោបាយមួយ នៃក្រុមឧទ្ទាមឆ្វេងនិយមលុះដល់ពេលណាដែលមានបរិយាកាសស្របច្បាប់ ដើម្បីបន្តការចរចារសំដៅបញ្ចប់ការបះបោរដែលបានអូសបន្លាយក្នុងរយៈពេលយូរអង្វែងបំផុតនៅទ្វីបអាស៊ីនេះទេ៕