ហ្វីលីពីនស្នើរតុលាការអន្តរជាតិចេញសាលក្រមអំពីការប្តឹងតវ៉ាចិនដែលទាក់ទិនដល់ជំលោះនៅសមុទ្រខាងកើត

ហ្វីលីពីនស្នើរតុលាការអន្តរជាតិចេញសាលក្រមអំពីការប្តឹងតវ៉ាចិនដែលទាក់ទិនដល់ជំលោះនៅសមុទ្រខាងកើត - ảnh 1
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Albert del Rosario (vietnamplus.vn)

        Vovworld-រដ្ឋាភិបាលហ្វីលីពីននាថ្ងៃទី១៩មិថុនាបានឲ្យដឹងថា តុលាការ​អង្គការសហប្រជាជាតិគប្បីចេញសាលក្រមអំពីករណីប្រទេសនេះប្តឹងតវ៉ាចិន​ដែលទាក់ទិនដល់ជំលោះអធិបតេយ្យភាពសមុទ្រកោះនៅសមុទ្រខាងកើត។

        តាមអ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីនលោក Charles Jose ថា ប្រទេស
នេះនឹងផ្ញើរលិខិតស្នើរជាផ្លូវការមួយជូនតុលាការអាជ្ញាកណ្ដាលអន្តរជាតិមានទី
ស្ដីការនៅទីក្រុង La Hay ហូឡង់ ជំរុញតុលាការចេញសាលក្រមមួយយ៉ាង​ចាប់​រហ័សអំពីករណីពោលខាងលើក្នុងឆ្នាំនេះរឺដើមឆ្នាំក្រោយ។ ក្នុងបទថ្លែងមតិមុន
នោះ​រដ្ឋមន្ត្រី​ការបរទេសហ្វីលីពីនលោក Albert del Rosario បានឲ្យដឹងថា ការជំរុញ​ដំណើរការប្តឹងតវ៉ាគឺចាំបាច់ដោយសារស្ថានភាពនៅសមុទ្រខាងកើតកំពុងក្លាយ
ទៅជាតានតឹងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ