ហ្វីលីពីនហៅការធ្វើសមយុទ្ធរបស់ចិននៅសមុទ្រខាងកើតគឺជាការបង្ករឿងហេតុ
(VOVWORLD) - ចិនបានឆ្លងហួសពីដែនសមុទ្ររបស់ខ្លួន ហើយនេះគឺជាសកម្មភាពបង្ករឿងហេតុយ៉ាងហួសហេតុ។
លោក Delfin Lozenzana រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីន |
លោក Delfin Lozenzana រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនបានចេញសេចក្ដីព្រមានអំពីសកម្មភាពរបស់ចិននៅពេលធ្វើសមយុទ្ធយោធានៅលើតំបន់ប្រជុំកោះ Hoang Sa (ក្រោមអធិបតេយ្យភាពស្របច្បាប់របស់វៀតណាម)។ យោងតាមលោក Delfin Lozenzana បានឲ្យដឹងថា ការធ្វើសមយុទ្ធនេះគឺជាស្នូរជួង ព្រ មានសម្រាប់បណ្ដាប្រទេស ដែលបានប្រកាសអធិបតេយ្យភាពនៅលើសមុទ្រខាងកើត។
យោងតាមរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបានឲ្យដឹងថា នេះគឺជាបញ្ហាគួរឲ្យព្រួយបារម្ភ។ ចិនបានឆ្លងហួសពីដែនសមុទ្ររបស់ខ្លួន ហើយនេះគឺជាសកម្មភាពបង្ករឿងហេតុយ៉ាងហួសហេតុ។
មន្រ្តីការពារជាតិហ្វីលីពីនរូបនេះ ក៏បានអះអាងសារជាថ្មីម្ដងទៀត នូវការប្រឆាំងជំទាស់ចំពោះផែនការបង្កើតតំបន់កំណត់ការពារដែនអាកាស (ADIZ) របស់ចិននៅសមុទ្រខាងកើត ផងដែរ៕