ហ្វីលីពិនអបអរសាទរអគ្គលេខាធិការថ្មីASEAN លោក Le Luong Minh

           រដ្ឋមន្ត្រីការបរទេសហ្វីលីពិន លោក Alber Del Rosario បានឡើងសម្លេង​អបអរ សាទរ អគ្គលេខាធិការថ្មី​ ASEAN លោក Le Luong Minh។ លោក Alber Del Rosario  
បាន សម្ដែងនូវការជឿជាក់ទៅលើការដឹកនាំរបស់ថ្នាក់ដឹកនាំ​អាស៊ានថ្មី លោក Le
Luong Minh ជាជនជាតិវៀតណាមដើមដំបូងធ្វើ​អគ្គលេខា​ធិការអាស៊ាន។ លោក
Alber Del Rosario ក៏បានសង្កត់ធ្ងន់ថា÷ ​ការ​ផ្លាស់​ប្តូរថ្នាក់ដឹកនាំចំពេលវេលា ដែល
អាស៊ានកំពុង ប្រឈមមុខនឹងរាល់ការសាក់ល្បងជាច្រើន ក្នុងការឯកភាពអំពីបញ្ហា សំខាន់មួយចំនួនក្នុងតំបន់ និងលោកក៏បានសម្ដែង​ការជឿជាក់ថា ជាមួយបទពិសោធន៍  និងសមត្ថភាពជំនាញដ៏ធំធេញរបស់ខ្លួន លោក Le Luong Minh នឹងបំពេញបេសកកម្ម
របស់​ខ្លួនប្រកប​ដោយ​ជោគ​ជ័យ។

          មុននោះ នាថ្ងៃទី ១ មករា ឆ្នាំ ២០១៣ លោកLe Luong Minh បាន​ទទួលដំណែង
ជា អគ្គលេខាធិការប្តូរវេណរបស់អាសានជាផ្លូវការ ជាមួយ​អាណត្តិ៥ឆ្នាំ ពីលោក Surin
Pitsuwan ជនជាតិថៃ៕

ហ្វីលីពិនអបអរសាទរអគ្គលេខាធិការថ្មីASEAN លោក Le Luong Minh - ảnh 1
ហ្វីលីពិនអបអរសាទរអគ្គលេខាធិការថ្មីASEAN លោក Le Luong Minh(internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ