ហ្វីលីពីនអំពាវនាវឲ្យរក្សាសន្តិភាពនៅសមុទ្រខាងកើតនៅបណ្ដាកិច្ចប្រជុំកំពូលអាស៊ាន
(VOVWORLD) - ក្នុងសុន្ទរកថាកាលពីថ្ងៃទី២៦ ខែតុលា លោកប្រធានា ធិបតីហ្វីលីពីនបានសង្កត់ ធ្ងន់ថា អាស៊ានគួរតែបន្តដើរតាមផ្លូវនេះឲ្យបានសមស្របនឹងច្បាប់អន្តរជាតិ រួមទាំង សាលក្រមរបស់តុលាការអាជ្ញាកណ្ដាលឆ្នាំ២០១៦ ដែលជាឯកសារបានច្រាលចោល ការទាមទាររបស់ចិនទៅលើតំបន់សមុទ្រជម្លោះ។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ។ (រូបថត៖ វិមានប្រធានាធិបតី) |
នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលប្រព្រឹត្តទៅតាមទម្រង់អនឡាញ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានអំពាវនាវឲ្យបណ្ដាប្រទេសសាមគ្គីគ្នា រក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។
ក្នុងសុន្ទរកថាកាលពីថ្ងៃទី២៦ ខែតុលា លោកប្រធានាធិបតីហ្វីលីពីនបានសង្កត់ ធ្ងន់ថា អាស៊ានគួរតែបន្តដើរតាមផ្លូវនេះឲ្យបានសមស្របនឹងច្បាប់អន្តរជាតិ រួមទាំង សាលក្រមរបស់តុលាការអាជ្ញាកណ្ដាលឆ្នាំ២០១៦ ដែលជាឯកសារបានច្រាលចោល ការទាមទាររបស់ចិនទៅលើតំបន់សមុទ្រជម្លោះ។
លោកប្រធានាធិបតី Duterte បានបញ្ជាក់សារជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តរបស់ ហ្វីលីពីនក្នុងការជួយបង្ហើយក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធ ភាពជាក់ស្ដែង នៅតាមតំបន់សមុទ្រជម្លោះនានា។ ពាក់ព័ន្ធដល់សេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) មេដឹកនាំហ្វីលីពីនបាន អំពាវនាវឲ្យបណ្ដាប្រទេសប្រែក្លាយការសន្យាទៅជាសកម្មភាពដើម្បីពង្រឹងជំនឿ ទុកចិត្តដែលបានពូនជ្រុំក្នុងអំឡុងពេលច្រើនឆ្នាំ៕